ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាបានផ្ញើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញវត្ថុក្រសួងមហាផ្ទៃ និងលោកជំទាវ សែម សម្ផស្ស ដែលបានឧបត្ថម្ភថវិកាចំនួន១០,០០០ដុល្លារសហរដ្ឋអាមេរិចជាជំនួយសម្រាប់ប្រតិបត្តិការបង្ការនិងទប់ស្កាត់ការឆ្លងជំងឺកូវិដ-២៩។
នេះបើយោងលិខិតថ្លែងអំណរគុណរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាដែលសកម្មជនហ្វេសប៊ុកកម្ពុជាទើបបានទទួលនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តទៀតថាកាយវិការដ៏ប្រពៃនិងប្រកបដោយសមានចិត្តសប្បុរសធម៌របស់ ឯកឧត្តម និងលោកជំទាវ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវិដ-១៩ ដល់បន្ត្រីរាជការស៊ីវិលនិងកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃក៏ដូចជាប្រជាពលរដ្ឋកម្ពុជាដែលជំងឺនេះកំពុងបានឆ្លងរាលដាលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់មនុស្ស។
ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមប្រសិទ្ធិពរជ័យ សេរីសួស្តី បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមនិងលោកជំទាវ និងក្រុមគ្រួសារ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕