អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន៖ពិតជាមានករណីជនជាតិចិន ២នាក់ដែលត្រូវធ្វើចត្តាឡីស័ក បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន៖ពិតជាមានករណីជនជាតិចិន ២នាក់ដែលត្រូវធ្វើចត្តាឡីស័ក បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​

 

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះថាករណីជនជាតិចិន​ ០២នាក់បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ គឺពិតប្រាកដមែន។

 

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន​យ៉ាងដូច្នេះថា​ «មានករណីជនជាតិចិន​ ០២នាក់បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ ពិតប្រាកដមែន។ ពួកគាត់ជាអ្នកដំណេីរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០២០​។ ហេតុការណ៌បានកេីតឡេីង​ ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ ដេីម្បីរងចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩​ ពួកគាត់​ ក៏មានទំនាស់គ្នីគ្នា​គាត់​ បន្ទាប់មក​ក៏រត់ចេញពីសណ្ឋាគារនោះតែម្តងនៅរសៀលថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០២០»។

 

លោកជំទាវបន្តថា បច្ចុប្បន្ន​ អាជ្ញាធរមានសមត្ថកិច្ចបាន​ និងកំពុងតែស្រាវជ្រាវរក​បុគ្គលទាំងពីរនាក់ខាងលេីនេះ ហេីយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់​ គឺអវិជ្ជមានវីរុសកូវីដ-១៩​ ដែលតម្រូវឲ្យបន្តធ្វេីចត្តាឡីស័កជាបន្តទៀត​៕

Share this post

Post Comment