ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលការប្រារព្ធពិធីសំណេះសំណាលនេះឡើងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ បង្កើនភាពស្និទ្ធិស្នាល ភាតរភាព សាមគ្គីភាព និងរួមសុខរួមទុក្ខគ្រប់កាលៈទេសៈ គ្រប់ស្ថានភាពក្នុងភាពជាគ្រួសារតែមួយក្នុងរចនាសម្ព័ន្ធការងារ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលការប្រារព្ធពិធីសំណេះសំណាលនេះឡើងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ បង្កើនភាពស្និទ្ធិស្នាល ភាតរភាព សាមគ្គីភាព និងរួមសុខរួមទុក្ខគ្រប់កាលៈទេសៈ គ្រប់ស្ថានភាពក្នុងភាពជាគ្រួសារតែមួយក្នុងរចនាសម្ព័ន្ធការងារ

 

 

កណ្ដាល៖ នៅរសៀលថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានអញ្ចើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នាឱកាសបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ។ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាចំណុះរដ្ឋបាលខេត្តកណ្តាលសរុបចំនួន៣០៧នាក់ ក្នុងនោះមាននារី ៩០នាក់។

 

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានថ្លែងនៅក្នុងពិធីនោះដែរថាការប្រារព្ធពិធីនេះឡើងគឺមានគោលបំណងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ បង្កើនភាពស្និទ្ធិស្នាល ភាតរភាព សាមគ្គីភាព និងរួមសុខរួមទុក្ខគ្រប់កាលៈទេសៈ គ្រប់ស្ថានភាពក្នុងភាពជាគ្រួសារតែមួយក្នុងរចនាសម្ព័ន្ធការងារ ពីសំណាក់ថ្នាក់ដឹកនាំជាមួយមន្ត្រីក្រោមឱវាទ ដែលជាកត្តាលើកទឹកចិត្តជំរុញឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធិភាពខ្ពស់ មានគណនេយ្យភាព និងតម្លាភាពចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ពិសេសធ្វើឱ្យការផ្តល់សេវាសាធារណៈពីមន្រ្តីរបស់យើងជូនប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែមានប្រសិទ្ធិភាព និងស័ក្តិសិទ្ធិបន្ថែមទៀត។

 

សូមជម្រាបជូនថាការប្រារព្ធពិធីនេះឡើងនាពេលនេះ គឺមិនមែនជាលើកទីមួយឡើយសម្រាប់រដ្ឋបាលខេត្តកណ្តាល ជាក់ស្តែងកន្លងទៅរដ្ឋបាលខេត្តតែងតែប្រារព្ធពិធីសំណេះសំណាលនេះនៅរៀងរាល់មុនជិតដល់ពិធីបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំសកល ដើម្បីជាការតបស្នង និងលើកទឹកចិត្តដល់មន្រ្តីរាជការ ទាំងអស់ដែលបានខិតខំបំពេញការងារកន្លងទៅ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទ តាងនាមឱ្យក្រុមប្រឹក្សា គណៈអភិបាលខេត្ត បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់មន្រ្តីរាជការទាំង៣០៧នាក់ ដោយឡែកសម្រាប់មន្រ្តីរាជការចំណុះមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ខ្ញុំបាទក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ នៃមន្ទីរអង្គភាពជំនាញទាំងនោះជួយដោះស្រាយ ឧបត្ថម្ភដល់មន្រ្តីរបស់ខ្លួនទៅតាមលទ្ធភាព ដែលអាចធ្វើបានផងដែរ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាលកន្លងទៅ។

 

សូមបញ្ជាក់ជូនថា មន្រ្តីរាជការទាំងអស់នៅទូទាំងប្រទេស ក៏នឹងត្រូវទទួលបាននូវថវិការឧបត្ថម្ភបន្ថែមលើប្រាក់បៀវត្ស ពីប្រមុខរាជរដ្ឋាភិបាល ដោយក្នុងម្នាក់ៗនឹងទទួលបាន ៥ម៉ឺនរៀលផងដែរ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

Share this post

Post Comment