ដីព្រៃតំបន់ជើងភ្នំដងរ៉ែករាប់សិបហិកតាកំពុងត្រូវបានអ្នកមានអំណាចម្នាក់យកអេស្កាវ៉ាទ័រចំនួន០២គ្រឿងទៅឈូសឆាយកម្ទេចយកដីធ្វើជាកម្មសិទ្ធិ

ដីព្រៃតំបន់ជើងភ្នំដងរ៉ែករាប់សិបហិកតាកំពុងត្រូវបានអ្នកមានអំណាចម្នាក់យកអេស្កាវ៉ាទ័រចំនួន០២គ្រឿងទៅឈូសឆាយកម្ទេចយកដីធ្វើជាកម្មសិទ្ធិ

 

ឧត្ដរមានជ័យ៖ បើយោងតាមប្រភពច្បាស់ការពីបណ្ដាញសារព័ត៌មានប្រចាំខេត្តឧត្ដរមានជ័យបានឲ្យដឹងថា ដីព្រៃតំបន់ជើងភ្នំដងរ៉ែករាប់សិបហិកតាកំពុងត្រូវបានអ្នកមានអំណាចម្នាក់យកអេស្កាវ៉ាទ័រចំនួន០២គ្រឿងទៅឈូសឆាយកម្ទេចយកដីនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រភពដដែលបានបញ្ជាក់ទៀតថាសកម្មភាពនេះគឺបានប្រព្រឹត្តឡើងកាលពីថ្ងៃថ្ងៃពុធ ៧ ទី៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំនុចជើងភ្នំដងរ៉ែក ស្ថិតក្នុងភូមិផ្លូវចំបក់កោង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

 

ប្រភពព័ត៌មានបានបញ្ជាក់ច្បាស់ថាអេស្កាវ៉ាទ័រចំនួន០២គ្រឿងនេះជារបស់អ្នកមានអំណាចម្នាក់ហើយការឈូសឆាយកម្ទេចយកដីនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះអាចប្រព្រឹត្តទៅបាននោះគឺដោយសារតែមានការឃុបឃិតគ្នាជាមួយនឹងអាជ្ញាធរមូលដ្ឋានផងដែរ។

 

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានសកម្មជនហ្វេសប៊ុកកម្ពុជា មិនទាន់អាចសុំការបំភ្លឺបានពីអាជ្ញាធរដែលពាក់ព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យបាននៅឡើយទេ៕

Share this post

Post Comment