​កូនប្រុស​សម្ដេច​តេជោ ​៖ ​បុគ្គល​ណា​ក៏​ដោយ​ឱ្យតែ​រស់​ឬ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវតែ​គោរព​ច្បាប់​កម្ពុជា​ជា​ធរមាន មិន​ថា​ជនជាតិ​ខ្មែរ ឬ​បរទេស​ណាមួយ​នោះទេ​!

​កូនប្រុស​សម្ដេច​តេជោ ​៖ ​បុគ្គល​ណា​ក៏​ដោយ​ឱ្យតែ​រស់​ឬ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវតែ​គោរព​ច្បាប់​កម្ពុជា​ជា​ធរមាន មិន​ថា​ជនជាតិ​ខ្មែរ ឬ​បរទេស​ណាមួយ​នោះទេ​!

​ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​និង​ជា​កូនប្រុស​របស់​សម្តេច​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩​ម្សិលមិញ​បាន​លើកឡើង​ថា ៖ «​បុគ្គល​ណា​ក៏​ដោយ ឱ្យតែ​រស់ ឬ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវតែ​គោរព​ច្បាប់​កម្ពុជា​ជា​ធរមាន មិន​ថា​ជនជាតិ​ខ្មែរ ឬ​បរទេស​ណាមួយ​នោះទេ​» ។​

​ឯកឧត្ដម​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​បាន​បញ្ជាក់បន្ថែម​ថា​៖”​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ គ្មាន​ហេតុផល​ណា មួយ ដែល​កម្ពុជា​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រទេស ឬ​ជន​បរទេស​ណាមួយ រំលោភ មក​លើ​គោលការណ៍​អធិបតេយ្យភាព​នេះ​បានឡើយ​។ ការអន្តរាគមន៍​ជា​អន្តរជាតិ​ណាមួយ អាច​ធ្វើទៅបាន វៀរលែងតែ​មាន​ការអនុញ្ញាត ឬ​ការ​ឯកភាព​ជា​ផ្លូវការ​ពី​រដ្ឋ​អធិបតេយ្យ​នោះ​”​។​

​ឯកឧត្ដម ហ៊ុន ម៉ា​នី បញ្ជាក់​យ៉ាងច្បាស់​បន្ថែមទៀតថា​៖ “​ក្នុងន័យនេះ អំពើ​ទាំងឡាយ​ដែល​គ្មាន​ការស្នើសុំ ឬ​ការឯកភាព ពី​រដ្ឋាភិបាល​ស្របច្បាប់​នៃ​រដ្ឋ​នោះ នឹង​ត្រូវបាន​ចាត់ទុក​ជា​ការរំលោភ​បំពាន​ដែល​ទាមទារ​ឲ្យមាន​ការអនុវត្ត​ច្បាប់​ដើម្បី​ការពារ​អធិបតេយ្យ​នោះ​ជា​ដាច់ខាត ។ ដូច​គ្នា​ផង​ដែរ មកដល់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បុគ្គល​ណា​ក៏​ដោយ​ត្រូវគោរព​ច្បាប់​របស់​កម្ពុជា​ក្នុងឋានៈ​ជា​រដ្ឋ​អធិបតេយ្យ មិន​ចំពោះ​ថា បុគ្គល​នោះ​ជា​ខ្មែរ ឬ​ជន​បរទេស​នោះទេ​” ។ ទាំង​នេះ​បើ​យោង​តាម​ទំព័ត៌​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​ឯកឧត្ដ​ម ហ៊ុន ម៉ា​នី ដែល​បាន​សរសេរ​បង្ហោះ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​៕

Share this post

Post Comment