ឯកឧត្តម គួច ចំរើន​៖​មិន​ហត់​ទេ​ថ្ងៃនេះ ព្រោះ​ក្រលេក​ទៅ​ណា​ក៏​ឃើញតែ​ស្នាមញញឹម​របស់​បងប្អូន​ពោរពេញ​ដោយ​ក្តីស្រលាញ់​!

ឯកឧត្តម គួច ចំរើន​៖​មិន​ហត់​ទេ​ថ្ងៃនេះ ព្រោះ​ក្រលេក​ទៅ​ណា​ក៏​ឃើញតែ​ស្នាមញញឹម​របស់​បងប្អូន​ពោរពេញ​ដោយ​ក្តីស្រលាញ់​!

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​សរសេរ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ថា​៖​ថ្ងៃ​នេះ​មិន​ហត់​ទេ​ថ្ងៃនេះ ព្រោះ​ក្រលេក​ទៅ​ណា​ក៏​ឃើញតែ​ស្នាមញញឹម​របស់​បងប្អូន​ពោរពេញ​ដោយ​ក្តីស្រលាញ់​។ រសៀល​នេះ​បាន​យក​សេចក្តីសម្រេច​ស្តីពី​ការប្រគល់​ដី​សម្បទាន​សង្គមកិច្ច​កា​ន់​កាប់​ដីធ្លី មក​ជូន​ដល់ដៃ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៥៥​គ្រួសារ ដែល​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ពី​ទីតាំង​លើ​ដី​ចំណី​ផ្លូវ​សា​ធា​រណះ​(​តំបន់​ស្ពាន​ឆេះ​) មក​រស់នៅ​លើ​ទីតាំង​ថ្មី​ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​រៀបចំ នៅ​តំបន់​ក្បាល​ឆាយ ស្ថិតនៅ​ក្រុម​២៤ ភូមិ​១ សង្កាត់​លេខ ១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​សូម​ជូនពរ​បងប្អូន​ទាំងអស់គ្នា​ទទួលបាន​សេចក្តីសុខ និង​រស់នៅ​លើ​ទីតាំង​ថ្មី​នេះ​ប្រកប​ដោយ​សុភមង្គល​ចាប់ពី​ពេលនេះ​តទៅ​។ និង​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ព្រីន​គ្រុប ដែល​តែង​បាន​ជួយ​សហការ​ឧបត្ថម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ “​។​

Share this post

Post Comment