អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបណ្ដាញសង្គមរដ្ឋបាលខេត្ត សម្រាប់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបណ្ដាញសង្គមរដ្ឋបាលខេត្ត សម្រាប់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត

 

កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃពុធទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបណ្ដាញសង្គមរដ្ឋបាលខេត្តកោះកុង សម្រាប់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្នជាសម័យបច្ចេកវិទ្យា ឌីជីថល រាល់បណ្ដាញសង្គម ពិតជារួមចំណែកសំខាន់ ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មាន ចំណេះដឹង ជាពិសេសបណ្ដាញសង្គមហ្វេសប៊ុកតែម្តង ដែលជាទីពេញនិយមបំផុតសម្រាប់មនុស្សសម័យទំនើបនេះ។ ស្របពេលដែលចែកជាកំពុងតែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមការងារព័ត៌មានជាតិខេត្តកោះកុង ក៏បានសិក្សាចងក្រងរៀបរៀង និងចែករំលែកព័ត៌មានអំពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រឹត្តិការណ៍សំខាន់ៗ រួមនិងព័ត៌មានវិស័យទេសចរណ៍ជាច្រើននៅទូទាំងខេត្ត នៅក្នុងគេហទំព័រ និងហ្វេសប៊ុក រដ្ឋបាលខេត្តកោះកុង ហ្វេសប៊ុកផេករបស់នាងខ្ញុំ និងបណ្ដាញសង្គមផ្សេងៗដែលទទួលបានពីក្រុមការងារមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ជុំវិញខេត្តកន្លងមក។

វគ្គផ្សព្វផ្សាយរបស់យើងនាពេលនេះ គឺជាបរិបទដ៏មានសារៈសំខាន់សម្រាប់ជាការចែករំលែក និងផ្ដល់ចំណេះដឹងបន្ថែមជូនគ្នាទៅវិញទៅមក ក្នុងការប្រើប្រាស់បណ្ដាញសង្គមឱ្យបានត្រឹមត្រូវល្អប្រសើរសម្រាប់ខ្លួនយើង និងអង្គភាព។ ការរៀនសូត្រពីបទពិសោធន៍បរទេសអាចឲ្យយើងទទួលបាននូវទស្សនទានថ្មីៗ ប៉ុន្តែការរៀនសូត្រពីគ្នាទៅវិញទៅមកដោយផ្ទាល់មិនត្រឹមតែផ្ដល់នូវទស្សនទានថ្មីៗប៉ុណ្ណោះទេ តែអាចផ្ដល់នូវចំណេះដឹងតែត្រូវនិងបរិបទនៃយុគសម័យបច្ចេកវិទ្យាដ៏ទំនើបផ្សេងៗទៀត។

ក្នុងយុគសម័យបច្ចេកវិទ្យាជឿនលឿននាពេលបច្ចុប្បន្ន ថ្នាក់ដឹកនំា ពិតជាបានយកចិត្តទុកដាក់ខ្លាំង ជាមួយវិស័យព័ត៌មានវិទ្យា បណ្ដាញសង្គមផ្សេងៗ និងសារព័ត៌មានគ្រប់ផ្នែក ដែលបម្រើដល់យើងទាំងអស់គ្នា បានយល់ពីព័ត៌មានពិត និងអ្វីទៅជាព័ត៌មានក្លែងក្លាយ។ ដូចនេះដើម្បីឲ្យព័ត៌មានពិត បានផ្តល់ទៅដល់សាធារណជន សូមឯកឧត្ដម លោកជំទាវ លោក លោកស្រី រួមនិងមន្ត្រីរាជការទាំងអស់ ចូលរួមសហការគ្នាឲ្យបានជិតស្និទ្ធបំផុត និងជាប្រចាំ ជាមួយក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ក៏ដូចជាឃុំ សង្កាត់ ត្រូវបន្តផ្សព្វផ្សាយចែករំលែកបន្ត ឲ្យបានទូលំទូលាយ៕

Share this post

Post Comment