អភិបាលរងស្រុក លោក ចាន់ តារា តំណាងអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានអញ្ចេីញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ គម្រប់ខួប៨ឆ្នាំគត់ដែលសម្តេចព្រះបរមរតនកោដ្ឋ បានយាងចូលសោយទីវង្គត នៅវត្តព្រះវិហារសួគ៌ 

អភិបាលរងស្រុក លោក ចាន់ តារា តំណាងអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានអញ្ចេីញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ គម្រប់ខួប៨ឆ្នាំគត់ដែលសម្តេចព្រះបរមរតនកោដ្ឋ បានយាងចូលសោយទីវង្គត នៅវត្តព្រះវិហារសួគ៌ 

 

កណ្តាល៖ អភិបាលរងស្រុក លោក ចាន់ តារា  តំណាងអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ចេីញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធគម្រប់ខួប៨ឆ្នាំគត់ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយាងចូលសោយទីវង្គត។

ក្នុងពិធីនេះក៏មានការនិមន្តពីព្រះឃោសធម្ម លន់ សុគន្ធា ព្រះអនុគណស្រុកខ្សាច់កណ្តាល ស្ថិតនៅក្នុងវត្តព្រះវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនិងលោកតា លោកយាយ ចាស់ៗព្រឹទ្ធាចារ្យ គណៈកម្មការអាចារ្យវត្តផងដែរ។

ទន្ទឹមគ្នានោះដែរលោក ចាន់ តារា អភិបាលរងស្រុកក័បានវេរប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្តចំនួន៤១អង្គ ក្នុងមួយព្រះអង្គៗទទួលបានបច្ច័យចំនួន៥០,០០០រៀល សរុប២,០៥០,០០០រៀល៕

Share this post

Post Comment