អភិបាលរាជធានីភ្នំពេញសម្រេចអនុញ្ញាតឲ្យរថយន្តធុនតូច និងរថយន្តទេសចរណ៍ អាចធ្វើដំណើរតាមផ្លូវជាតិលេខ៣ និងលេខ៤បានឡើងវិញ

អភិបាលរាជធានីភ្នំពេញសម្រេចអនុញ្ញាតឲ្យរថយន្តធុនតូច និងរថយន្តទេសចរណ៍ អាចធ្វើដំណើរតាមផ្លូវជាតិលេខ៣ និងលេខ៤បានឡើងវិញ

 

ភ្នំពេញ៖  អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ប្រកាសថា ឯកឧត្តមបានសម្រេចអនុញ្ញាតឲ្យរថយន្តធុនតូច និងរថយន្តប្រភេទទេសចរណ៍ អាចធ្វើដំណើរតាមផ្លូវជាតិលេខ៣ និងលេខ៤ ឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារជំនន់ទឹកភ្លៀង។

គួរជម្រាបថា កំណាត់ផ្លូវជាតិលេខ៣ និង៤ នៅតាមចំណុចមួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឲ្យផ្អាកការធ្វើចរាចរណ៍ រថយន្តគ្រប់ប្រភេទ ព្រោះដោយសារតែជំនន់ទឹកភ្លៀងហូរកាត់និងបណ្ដាលឲ្យលិច ប៉ុន្តែនៅព្រលប់ថ្ងៃទី១៦ខែតុលានេះអភិបាលរាជធានីភ្នំពេញសម្រេចឲ្យរថយន្តធុនតូច និងរថយន្តទេសចរណ៍ អាចធ្វើចរាចរណ៍ឡើងវិញបាន៕

Share this post

Post Comment