គណៈអភិបាលស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង និងលោក ចាន់ តារា បានអញ្ជើញអមដំណើរអភិបាលខេត្តកណ្តាល ចូលរួមពិធីសូត្រមន្ត អង្គកឋិនទានសាមគ្គី នៅវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន

គណៈអភិបាលស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង និងលោក ចាន់ តារា បានអញ្ជើញអមដំណើរអភិបាលខេត្តកណ្តាល ចូលរួមពិធីសូត្រមន្ត អង្គកឋិនទានសាមគ្គី នៅវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន

 

កណ្តាល ៖  គណៈអភិបាលស្រុកខ្សាច់កណ្តាល លោក ប៊ុន ផេង និងលោក ចាន់ តារា នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញអមដំណើរឯកឧត្តម បណ្ឌិត គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលចូលរួមពិធីសូត្រមន្តពិធីបុណ្យអង្គកឋិនទានសាមគ្គីនៅវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន ស្ថិតក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បុណ្យកឋិនទានសាមគ្គីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយឯកឧត្តមបណ្ឌិត គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់ខេត្ត ស្រុក និងប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តជាច្រើននាក់ដើម្បីដង្ហែ​ត្រៃចីវរ និងគ្រឿងបរិក្ខារជាបរិវារ កឋិន ទៅវេរប្រគេនចំពោះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏មានការវេរប្រគេនព្រះសង្ឃនូវបច្ច័យដែលឯកឧត្ដម លោកជំទាវ លោកលោកស្រី និងពុទ្ធបរិស័ទបានចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីនេះ សម្រាប់ការកសាងសមិទ្ធផលនានាក្នុងវត្តជាបន្តបន្ទាប់ទៀត ចំនួន៤០លានរៀល ស្មើនឹង ១០,០០០ដុល្លាផងដែរ៕

Share this post

Post Comment