ស្នងការខេត្តកណ្ដាលដឹកនាំមន្ត្រីក្រោមឱវាទនៃស្នងការដ្ឋាននរគបាលខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី ជា រដ្ឋា ត្រូវជាភរិយាមន្ត្រីនគរបាលខេត្តកណ្តាលដែលបានទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍

ស្នងការខេត្តកណ្ដាលដឹកនាំមន្ត្រីក្រោមឱវាទនៃស្នងការដ្ឋាននរគបាលខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី ជា រដ្ឋា ត្រូវជាភរិយាមន្ត្រីនគរបាលខេត្តកណ្តាលដែលបានទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍

 

កណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នារសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រោមឱវាទនៃស្នងការដ្ឋាននរគបាលខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី ជា រដ្ឋា  ដែលបានទទួលមរណៈភាព កាលពីនៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី ដោយគ្រោះថ្នាក់ចរាចរណ៍។

សពលោកស្រី ជា រដ្ឋា កើតនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៨៧ ស្រុកកំណើតភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រែវែង មុខរបរ បុគ្គលិកក្រុមហ៊ុន ត្រូវជាភរិយាលោកអនុសេនីយ៍ ឌិន រដ្ឋាវី អត្តលេខ ៧៦៧២៩ មន្រ្តីនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

គួររំលឹកថាសពលោកស្រី ជា រដ្ឋា បានទទួលមរណៈភាព នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨:១០នាទី ដោយគ្រោះថ្នាក់ចរាចរណ៍៕

Share this post

Post Comment