​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​ចុះ​ពិនិត្យមើល​សមិទ្ធផល​ថ្មី​«​អាង​ហែល​ទឹក​ប្រភេទ​អន្តរជាតិ​ខ្នាត​ខ្លី​»​នៅ​ស្រុក​កោះធំ​!!!

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​ចុះ​ពិនិត្យមើល​សមិទ្ធផល​ថ្មី​«​អាង​ហែល​ទឹក​ប្រភេទ​អន្តរជាតិ​ខ្នាត​ខ្លី​»​នៅ​ស្រុក​កោះធំ​!!!

​កណ្តាល​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈ​ពង្រឹង​ស្រុក​កោះធំ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃអាទិត្យ ១៥​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ថ្មីៗ​បន្ថែម​ទៀត​នៅក្នុង​ស្រុក​កោះធំ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​ឲ្យ​ក្រុម​សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​បាន​ដឹងថា នៅ​ស្រុក​កោះធំ​មាន​វឌ្ឍនភាព​និង​ការរីកចំរើន​ច្រើនណាស់​ដូចជា​៖​ផ្លូវជាតិ​លេខ​២១ អ៊ុត​កៅស៊ូ​AC​មាន​គុណភាព​ខ្ពស់​ត​ភ្ជាប់​ពី​ព្រំដែន​កម្ពុជា​វៀតណាម​, ស្ពាន​កោះធំ​ឆ្លងកាត់​ទន្លេ​បាសាក់​, ផ្លូវជាតិ​លេខ​១១០ នៅ​ត្រើយម្ខាង អ៊ុត​កៅស៊ូ​ត​ភ្ជាប់​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​ដែល​ពីមុន​ត្រឹម​ជា​ផ្លូវរ​ទះ​គោ ហើយ​ជាពិសេស​នៅក្នុង​ភូមិ​-​ឃុំ​មាន​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​ស្ទើរ​ទាំងអស់​។​

​ទន្ទឹមគ្នា​នោះ​ដែរ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ប្រធាន​គណៈ​ពង្រឹងស្រុក​កោះ​ធំ​បាន​ថ្លែង​បន្ត​ឲ្យដឹងទៀតថា ឯកឧត្តម​និង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ស្រុក​កោះធំ​បាន​ចុះមក​ពិនិត្យមើល​អាង​ហែល​ទឹក​ខ្នាត​ខ្លី​ប្រភេទ​អន្តរជាតិ​ទំហំ​២០​ម៉ែត្រ​x២៥​ម៉ែត្រ​។ ឯកឧត្តម​ប្រធាន​គណៈ​ពង្រឹង​បាន​បន្តទៀតថា នៅ​ទូទាំង​ប្រទេស​យើង​នេះ មានតែ​ស្រុុ​កកោះធំ​ទេ​ដែល​មាន​អាង​ហែល​ទឹក​ប្រភេទ​អន្តរជាតិ​នេះ ដើម្បី​បណ្តុះបណ្តាល​កីឡាករ កីឡាការិនី​ខ្មែរ​នៅ​ស្រុក​កោះ​ធំ​ឲ្យ​ហ្វឹកហ្វឺន​ហាត់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាងមុខនេះ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ថ្លែង​ទៀត​ថា​ទាំងនេះ​គឺ​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព និង​មាន​ថ្នាក់ដឹកនាំ​ឆ្លាត​វៃ​ប្រកបដោយ​គតិបណ្ឌិត​គឺ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​គណបក្ស​ប្រជាជន​កម្ពុជា​។​ដោយ​កត្តា​សុខសន្តិភាព​នេះ​ហើយ​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​យើង​អាច​ចូលរួម​អភិវឌ្ឍន៍​និង​កសាង​ប្រទេសជាតិ​ឲ្យ​រីកចំរើន​ដូច​ជា​ផ្លូវ​ជាតិ ផ្លូវថ្នល់ ផ្លូវលំ ផ្លូវ​បេតុង ស្ពាន សាលារៀន មន្ទីរពេទ្យ និង​វត្ត​អារាម​។ កត្តា​សុខ​សន្តិភាព​បាន​ផ្តល់ឱកាស​ឲ្យ​យើង​អាច​ទាក់ទាញ​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ឲ្យមក​វិនិយោគ​ក្នុង​ប្រទេស​ជាតិ​របស់​យើង​បាន​។ កត្តា​សន្តិភាព​នេះ​ក៏​បាន​ទាក់ទាញ​អ្នក​ទេសចរណ៍​រាប់លាន​នាក់​ឲ្យមក​កំសាន្ត​និង​បាន​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​យើង​។ កត្តា​សុខ​សន្តិភាព​បាន​យើង​មានឱកាស​យក​កសិផល ផលិតផល​ក្នុងស្រុក​យើង​ទៅ​លក់​នៅ​បរទេស​បាន​។​

​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​នាំគ្នា​ចូលរួម​ថែរក្សា​និង​ការពារ​ឲ្យបាន​នូវ​សុខ​សន្តិភាព​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឆ្លាត​វៃ បុិនប្រសព្វ​និង​គតិ​បណ្ឌិត​របស់​សម្ដេចអ​គ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ជាថ្មី​ម្ដងទៀត​ឆ្លៀត​ក្នុង​ឱកាស​ថ្ងៃនេះ​ជា​ខួប​លើក​ទី​១០៩​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ០៨ មីនា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​គណៈ​ពង្រឹង​ស្រុក​កោះ​ធំ​ក៏​សូម​អំពាវ​ដល់​បុរសៗ​ឲ្យ​ប​ញ្ឍប់​ការប្រើប្រាស់​អំពើហឹង្សា​ក្នុង​គ្រួសារ​ជា​ពិសេស​លើ​ស្ត្រីៗ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ប្រធាន​គណៈ​ពង្រឹង​ក៏​សូម​ជូនពរ​ដល់​ស្ត្រីៗ​និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យ​ជួប​តែ​ពុទ្ធពរ​៥​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ ដោយ​៖​ប៊ុន​ថា​-​សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​

 

Share this post

Post Comment