​ឯកឧត្ដម គង់ សោភ័ណ្ឌ ចុះ​ពិនិត្យ​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ដេ​ី​ម្បី​ត្រៀម​បង្ការ​ក្នុងករណី មាន​អ្នក​ឆ្លង​ជំងឺ​covid-19

​ឯកឧត្ដម គង់ សោភ័ណ្ឌ ចុះ​ពិនិត្យ​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ដេ​ី​ម្បី​ត្រៀម​បង្ការ​ក្នុងករណី មាន​អ្នក​ឆ្លង​ជំងឺ​covid-19

​កណ្តាល​៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២០ បាន​ដឹកនាំ​មន្ត្រី​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត រួមជាមួយ​លោក​អភិបាលស្រុក​-​ក្រុង​ទាំង​១១ បាន​ចុះ​ពិនិត្យ​ការរៀបចំ ត្រៀម​ការការពារ ក្នុងករណី​មាន​អ្នក​ឆ្លង​ជំងឺ​Covid-19 នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

​ឯកឧត្ដម​អភិបាលខេត្ត​កណ្ដាល បានឲ្យដឹងថា ខេត្ត​កណ្ដាល​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការទទួលយក​អ្នក​ឆ្លង​ជំងឺ​Covid-19 ដោយ​បាន​រៀបចំ​ក្រុម​គ្រូពេទ្យ​ព្យាបាល និង​បន្ទប់​សម្រាប់​អ្នកជំងឺ ឲ្យនៅ​កន្លែង​ដែល​មាន​សុវត្ថិភា​ព និង​មិន​អាច​ទៅ​ចម្លង​អ្នក​ដទៃ​បាន និង​ធ្វេី​ការពិនិត្យ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​នេះ​ផងដែរ ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ណែនាំ​ដល់​អភិបាល ស្រុក​-​ក្រុង ទាំងអស់​ត្រូវ​ត្រៀម​ឧបករណ៍ បន្ទប់ និង​ពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​បង្អែក ក្នុង​មូលដ្ឋាន​របស់​ខ្លូន ដេ​ី​ម្បី​ត្រៀម​ទទួល​អ្នកជំងឺ ក្នុងករណី​មាន​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​covid-19​។

​ឯកឧត្ដម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​រក្សា​អនាម័យ ជាប្រចាំ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ ក្រសួង​សុខាភិបាល ហេ​ី​យ​បើសិន​បងប្អូន​នៅតាម​មូលដ្ឋាន​មាន​ការសង្ស័យ​ដូចជា​កម្តៅ​ក្នុង​ខ្លួុ​នក្តៅ​លើសពី​37​អង្សា អាច​អញ្ជើញ​មក​ពិនិត្យ និង​ពិគ្រោះ​ជា​មួយ លោក​គ្រូពេទ្យ​ជំនាញ នៅ​មន្ទីរពេទ្យបង្អែក​ជ័យ​ជំនះបាន និង​មន្ទីរពេទ្យ​ដែល​នៅ​ជិត ដែល​មាន​ឯកទេស​ត្រឹមត្រូវ និង​ឧបករណ៍​គ្រប់គ្រាន់​។​

​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា មកទល់ពេលនេះ នៅ​ខេត្ត​កណ្តាល​មិនទាន់​មាន​វត្តមាន​ជំងឺ​Covid-19​នៅឡើយ​ទេ​។​

​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បាន​ស្នេី​ដល់​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ជូន​ប្រជាព​ល​រដ្ឋ នូវ​ព័ត៌មាន​ដែល​កំពុង​មាន​ជាក់ស្ដែង និង​ត្រូវ​នាំគ្នា​យកចិត្តទុកដាក់​ទប់ស្កាត់​នូវ​រាល់​ព័ត៌​មាន​ក្លែងក្លាយ​ដែល​ទទួ​លបាន​ពី​ប្រភព​មិន​ច្បាស់លាស់ ដែល​ការផ្សាយ​នោះ​ធ្វើឱ្យ​សាធារណជន​មាន​ការយល់ច្រឡំ មាន​ការភ័យខ្លាច​នៅក្នុង​ខេត្ត​ក៏​ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ទាំងមូល​ផង​ដែរ​៕​ដោយ​៖​សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​

Share this post

Post Comment