​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​៖​កម្ពុជា​រកឃើញ​ករណី​កូវី​ដ​១៩ លើ​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ទៀត​ហើយ ដែល​ចូលមក​ខេត្ត​កំពង់ចាម តាម​ទូក​ទេសចរណ៍​វៀតណាម​!!!

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​៖​កម្ពុជា​រកឃើញ​ករណី​កូវី​ដ​១៩ លើ​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ទៀត​ហើយ ដែល​ចូលមក​ខេត្ត​កំពង់ចាម តាម​ទូក​ទេសចរណ៍​វៀតណាម​!!!

​ភ្នំពេញ​៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បានប្រកាសថា ក្រសួង​សុខាភិបាល​បាន​រកឃើញ​នូវ​ករណី​វីរុស​កូវី​ដ​១៩ មួយ​ករណី​ទៀត លើ​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ អាយុ​៦៥​ឆ្នាំ ដែល​បាន​ចូល​មក​ខេត្ត​កំពង់ចាម ប្រទេស​កម្ពុជា តាម​ទូក​ទេ​សរណ៍ ដែល​ចេញពី​កំពង់ផែ​ហូ​ជី​មីង ប្រទេស​វៀតណាម​។​

​ការប្រកាស​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួ​ង​សុខាភិបាល បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រលប់​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​។ គួរ​ជម្រាប​ថា​នេះ​គឺជា​ករណី​ទី​៣ នៅ​កម្ពុជា បន្ទាប់ពី​រកឃើញ​ករណី​ទី​១ នៅលើ​ខ្លួន​ជនជាតិ​ចិន​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ ហើយ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ និង​ករណី​ទី​២ នៅលើ​ខ្លួន​ជនជាតិ​ខ្មែរ​អាយុ​៣៨​ឆ្នាំ នៅ​ខេត្ត​សៀមរាប​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ឲ្យដឹងថា នៅ​រសៀល​ម៉ោង​៤​និង​៣០​នាទី នា​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២០​នេះ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស័រ​កម្ពុជា បានបញ្ជាក់​ថា ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ អាយុ​៦៥​ឆ្នាំ មាន​វិជ្ជមាន​វីរុស Covid-19​។​

​សូម​ជម្រាប​ថា​ស្ត្រី​រូបនេះ ជា​អ្នកដំណើរ​តាម​នាវា​ឈ្មោះ Viking Cruise Journey ចេញពី​កំពង់ផែ My Tho នៃ​ទីក្រុង​ហូជីមិញ សំដៅ​មក​ទីក្រុង​ភ្នំពេញ តាមរយៈចូ​វ​ដុក ក្អម​សំណរ និង​ហួស​ទៅ​ចូល​ចត​ប្រហែលជា​ម៉ោង ១៦​និង​៣០​នាទី​រសៀល នៅ​ចំណត​នាវា ក្នុង​ទី​រួម​ខេត្តកំពង់ចាម​៕​ដោយ​៖CFA

Share this post

Post Comment