សម្ដេច​តេជោ ហ៊ុន សែន កោតសរ​សេីរ​ចំពោះ​បងប្អូនជនរួម​ជាតិ​ដែល​យកចិត្តទុកដាក់​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព​អនាម័យ​ផ្ទាល់​ខ្លូន​!

សម្ដេច​តេជោ ហ៊ុន សែន កោតសរ​សេីរ​ចំពោះ​បងប្អូនជនរួម​ជាតិ​ដែល​យកចិត្តទុកដាក់​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព​អនាម័យ​ផ្ទាល់​ខ្លូន​!

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​សម្ដេច​ថា សម្ដេច​តេ​ជោពិត​ជាសូម​កោត​រសេី​រ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​យកចិត្តទុកដាក់​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព​អនាម័យ​ផ្ទាល់​ខ្លូន​ជាពិសេស​ក្នុង​ការទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ឌ​-១៩​និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​សម្ដេច​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ខ្ជាប់ខ្ជួន​បំផុត​ដែរ គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ពេល​បើកបរ​គ្រប់ពេល​ជានិច្ច​។ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ​ច្រេី​ន​ជាង​ជំងឺឆ្លង​ទៅទៀត​។

​ទន្ទឹម​គ្នា​នោះ​ដែរ​សម្ដេច​តេជោ​សូម​ជូនពរបង​ប្អូនមាន​សុខភាព​ល្អ និង​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​នៅ​ទូទាំង​ប្រទេស និង​សូម​អរគុណ​សន្តិភាព ៕ ដោយ​៖CFA

 

Share this post

Post Comment