​សម្ដេច​ក្រឡាហោម ស ខេង ប្រកាស​ទទួលស្គាល់ សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ខេត្ដ​កណ្ដាល ចំនួន ២៦​រូប

​សម្ដេច​ក្រឡាហោម ស ខេង ប្រកាស​ទទួលស្គាល់ សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ខេត្ដ​កណ្ដាល ចំនួន ២៦​រូប

​ភ្នំពេញ​៖ ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​ចេញប្រកាស ស្ដី​ពី​ការទទួលស្គាល់ សមាសភាព​សមាជិក​ក្រុមប្រឹក្សា ខេត្ដ​កណ្ដាល​ចំនួន ២៦​រូប ក្នុងនោះ ឯកឧត្តម ម៉ៅ ភិរុណ អតីត​អភិបាលខេត្ត​កណ្តាល ត្រូវបាន​ទទួលស្គាល់​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។ នេះ​បើ​តាម​ប្រកាស​របស់​សម្ដេច​ក្រឡាហោម ស ខេង ដែល​ក្រុម​សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​ទទួលបាន​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០​នេះ​។​

​បើ​យោង​តាម​ខ្លឹមសារ​ក្នុង​សេចក្ដីប្រកាស​បាន​បញ្ជាក់​ឲ្យដឹងថា​៖<<​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវ​អនុវត្ដ​ប្រកាស​នេះ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​>>​។​

​សូម​អាន​សេចក្ដីប្រកាស​ខាងក្រោម​នេះ​៖

 

Share this post

Post Comment