អភិបាលខេត្តស្វាយរៀងបានទទួលអំណោយពីសប្បុរសជនដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

អភិបាលខេត្តស្វាយរៀងបានទទួលអំណោយពីសប្បុរសជនដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ស្វាយរៀង៖ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធទី២១ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយពីលោក ឡូ អ៊ុយឡុង អ្នកវិនិយោគផ្សារអន្តរជាតិបាវិត ដែលបានឧបត្ថម្ភនូវសម្ភារមួយចំនួនដេីម្បីប្រេីប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងខេត្តស្វាយរៀង​។ ដោយអំណោយទាំងនោះរួមមាន៖ 

-ម៉ាស ២កេស ស្មេីនឹង ៥.០០០ម៉ាស

-អាល់កុល ០៣កាន

-អង្ករ ១០បាវ ស្មើនឹង ៥០០គីឡូក្រាម​​

-មី ២កេសធំ

-ទឹកសុទ្ធវីតាល់ ៥០កេស។

ឯកឧត្ដមអភិបាលខេត្តបានថ្លែងអំណរគុណដល់លោក ឡូ អ៊ុយឡុង ដែលបានចូលរួមបរិច្ចាគនូវអំណោយជាសម្ភារសម្រាប់គាំទ្រដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីចាត់ចែងក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះជាកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គម​ ទៅលើការជួយគ្នាក្នុងបរិបទនៃជំងឺកូវីដនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា អំណោយដែលបានផ្ដល់ជូនដល់រដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា នៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យចំទិសដៅ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Share this post

Post Comment