សូម្បីតែពាក្យថា «ហត់» ក៏លោកស្នងការខេត្តកណ្ដាលមិនហ៊ានថា«ហត់»ផង គឺដើម្បីសុខទុក្ខប្រជាពលរដ្ឋយើង ធ្វើយ៉ាងណាជួយសង្គ្រោះពួកគាត់ឲ្យរួចផុតពីចង្កោមមច្ចុរាជកូវិដ-១៩ដ៏កំណាចនិងសាហាវនេះ

សូម្បីតែពាក្យថា «ហត់» ក៏លោកស្នងការខេត្តកណ្ដាលមិនហ៊ានថា«ហត់»ផង គឺដើម្បីសុខទុក្ខប្រជាពលរដ្ឋយើង ធ្វើយ៉ាងណាជួយសង្គ្រោះពួកគាត់ឲ្យរួចផុតពីចង្កោមមច្ចុរាជកូវិដ-១៩ដ៏កំណាចនិងសាហាវនេះ

កណ្តាល៖ ពិតជាមានអារម្មណ៍ក្ដុកក្ដួលអួលដើមកនិងអាណិតអាសូរណាស់ ក្រោយពីបានអានសាររបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនារាត្រីនេះ ដែលសូម្បីតែពាក្យថា «ហត់» ក៏លោកស្នងការខេត្តកណ្ដាលមិនហ៊ានថា«ហត់»ផង គឺដើម្បីសុខទុក្ខប្រជាពលរដ្ឋយើង ធ្វើយ៉ាងណាជួយសង្គ្រោះពួកាគាត់ឲ្យរួចផុតពីចង្កោមមច្ចុរាជកូវិដ-១៩ដ៏កំណាចនិងសាហាវនេះ។

លោកឧត្តមសេនីយ៍ទោស្នងការខេត្តកណ្ដាលបានលើកឡើងថា «សួរថាហត់ទេ? ច្បាស់ជាហត់! ប៉ុន្តែដើម្បីបងប្អូនប្រជាពលរដ្ឋបានសុខ និងសុខទុក្ខកូនចៅ គ្មានពាក្យថាហត់ គ្មានពាក្យថាលំបាកឡើយ!»។

សូមជម្រាបថាការលើកឡើងយ៉ាងដូច្នេះក្នុងគ្រាដែលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យសួរសុខទុក្ខកងកម្លាំងដែលការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមគោលដៅផ្សារតារាងបាល់ និងនៅតាមមណ្ឌលចត្តាឡីស័កនៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។

នាឱកាសនោះលោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួនដើម្បីឧបត្ថម្ភជូនដល់កងកម្លាំងដែលការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ៕

Share this post

Post Comment