អភិបាលខេត្តមណ្ឌលគិរីអំពាវឲ្យប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួនតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍

អភិបាលខេត្តមណ្ឌលគិរីអំពាវឲ្យប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួនតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍

មណ្ឌលគិរី៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកកសិផលនានារបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាស្ពាន និងផ្លូវ ឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីណាមលៀរ ក្នុងស្រុកពេជ្រា ខេត្តមណ្ឌលគិរី។ 

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានឲ្យដឹងថា គោលបំណង ដើម្បីពិនិត្យមើលការអនុវត្ត ការស្ថាបនាស្ពានអូរផ្លាយ ១កន្លែង និងផ្លូវ ១ខ្សែ ឆ្ពោះទៅច្រកទ្វារព្រំដែន ក្នុងស្រុកពេជ្រាដា ជាគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ដែលប្រើប្រាស់ថវិកាជាតិ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ស្ថាបនាស្ពាន និងផ្លូវនេះ ឲ្យសមស្របតាមស្តង់ដារ និងលក្ខណៈបច្ចេកទេស ដើម្បីធ្វើយ៉ាងណា ឲ្យមានគុណភាព ក្នុងការប្រើប្រាស់ឲ្យបានយូរអង្វែង។ ឯកឧត្តមក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណា ឲ្យដំណើរការសាង់សង់ស្ពាន និងផ្លូវនេះ ឲ្យទទួលបានជោគជ័យ ព្រោះសមិទ្ធផលទាំងនេះ គឺជាសរសៃឈាមរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅតាមរមណីយដ្ឋាន និងខ្សែក្រវ៉ាត់ព្រំដែនផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួនតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ៣ការពារ ៣កុំ និង ២ចូលរួម ដើម្បីបង្ការ ទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

តាមការបញ្ជាក់របស់លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តមណ្ឌលគិរី បានឲ្យដឹង ការស្ថាបនាស្ពានបេតុងអូរផ្លាយនេះ មានប្រវែង៤៥ម៉ែត្រ ទទឹង ១០ម៉ែត្រ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយស្ពាននេះ សាង់សង់រួចរាល់នៅចុងឆ្នាំ២០២១នេះ ម្យ៉ាងទៀត ផ្លូវចាក់កៅស៊ូ ១ខ្សែនេះ គឺតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំនុច គ.ម១៣៥+១០០ ផ្លូវខេត្តលេខ ៣៧៦៤ មានប្រវែងសរុប ៥១គីឡូម៉ែត្រ រហូតដល់ច្រកទ្វារព្រំដែនទ្វេភាគីណាមលៀរ ក្នុងស្រុកពេជ្រា ហើយផ្លូវនេះ ស្ថាបនារួចរាល់បានប្រវែង៣៣+៥០០ ក្នុងឆ្នាំ២០២០ បានបន្តចាក់ផ្លូវកៅស៊ូបន្ថែមប្រវែង ៧០០ម៉ែត្រ ហើយផ្លូវ ១ខ្សែនេះ នៅសល់ ១៥គីឡូម៉ែត្រ ដែលមិនទាន់ស្ថាបនា។ លោក បញ្ជាក់ថា ចំពោះផ្លូវដែលនៅសេសសល់នេះ លោកនឹងខិតខំលើកគម្រោងផែនការនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណា ឲ្យការដំណើរស្ថាបនាផ្លូវ ១ខ្សែនេះ ឲ្យបានរួចរាល់នាពេលខាងមុន រហូតដល់ព្រំដែន ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ក៏ដូចជា ការផ្លាស់ប្តូរកសិផលនានា រវាងប្រទេសជិតខាង ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ។

ជាថ្មីម្ដងទៀតឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដល់ក្រុមការងារនៃមន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្តមណ្ឌលគិរី ដែលកំពុងស្ថាបនាស្ពានអូរផ្លាយ រួមមាន៖ អង្ករ ២០០គីឡូក្រាម មី ២កេះធំ ត្រីខ ១កេះធំ និងថវិកា ២លានរៀល ដោយឡែក ក្រុមការងារនៃមន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្ត ដែលកំពុងស្ថាបនាផ្លូវ ឆ្ពោះទៅព្រំដែន រួមមាន៖ អង្ករ ១០០គីឡូក្រាម មី ៥កេះ ត្រីខ ១កេះធំ ម៉ាស់ ២ប្រអប់ និងថវិកា ១លានរៀល ដើម្បីជាការលើកទឹកចិត្ត នឹងជួយសម្រួលការហូបចុកប្រចាំថ្ងៃផងដែរ៕

Share this post

Post Comment