បុរស២នាក់ដែលបេីករថយន្តឡាយវីដេអូ​ ផឹកស្រាបៀរ​ បានមកសារភាពកំហុស​ ធ្វេីកិច្ចសន្យា​ ទទួលការណែនាំអប់រំ​ និងត្រូវបានសមត្ថកិច្ចធ្វេីការផាកពិន័យក្នុងម្នាក់៥លានរៀល 

បុរស២នាក់ដែលបេីករថយន្តឡាយវីដេអូ​ ផឹកស្រាបៀរ​ បានមកសារភាពកំហុស​ ធ្វេីកិច្ចសន្យា​ ទទួលការណែនាំអប់រំ​ និងត្រូវបានសមត្ថកិច្ចធ្វេីការផាកពិន័យក្នុងម្នាក់៥លានរៀល 

ភ្នំពេញ៖ បើយោងតាមក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មានកិត្តិយសជម្រាបជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា​ បុរស២នាក់ដែលបេីករថយន្តឡាយវីដេអូ​ ផឹកស្រាបៀរ​ ដែលផ្ទុយនឹងមាត្រាទី១០​ នៃច្បាប់ប្រឆាំងកូវីដ១៩​ បានចូលខ្លួនសារភាពកំហុស​ ធ្វេីកិច្ចសន្យា​ ណែនាំអប់រំ​ និងត្រូវបានសមត្ថកិច្ចធ្វេីការផាកពិន័យក្នុងម្នាក់ ៥លានរៀល។

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរជាតិ​ និងបទបញ្ជាដោយផ្ទាល់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក្រុមកាងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ បានធ្វេីការស្រាវជ្រាវរហូតដល់ឈានទៅដល់ការកំណត់អត្តសញ្ញាណជនទាំងពីររូបដែលបានបេីករថយន្តឡាយផឹកស្រាបៀរ​ ដែលល្មេីសទៅនឹងមាត្រាទី១០​ នៃច្បាប់ប្រឆាំងការឆ្លងរាលវីរុសកូវីដ-១៩​ ( បទមិនគោរពវិធានការរដ្ឋបាល​ ) ដែលត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី​ ១លាន​ ទៅ​ ៥លានរៀល​។

ដោយនៅរសៀលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២១នេះ​ សមត្ថកិច្ចផែនការងារសន្តិសុខ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពេញ​ បានធ្វេីការកោះហៅបុរសទាំងពីរឲ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស២នាក់ ឈ្មោះ ហួ ធឹម ភេទប្រុស កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៧ មុខរបរធ្វេីការក្រុមហ៊ុនអចលនទ្រព្យ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ជាអ្នកបេីកបររថយន្ត​ និង អ្នករួមដំណើរ ឈ្នោះ ពិន នាត ភេទ ប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៣ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានថតឡាយវីដេអូ ក្នុងបណ្តាញសង្គម TikTok អំពីសកម្មភាព​ ផឹកគ្រឿងស្រវឹង ពេលកំពុងបើកបរ ដែលល្មេីសទៅនឹងច្បាប់ មិនគោរពវិធានការដ្ឋបាល (មាត្រាទី១០នៃច្បាប់ប្រឆាំងកូវីដ១៩​)។ នេះជាទង្វើដ៏អាក្រក់មួយដែលមិនគួរនឹងយកគំរូតាមនោះទេ​ ។ រហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបខាងលេីបានចូលខ្លួនមកទទួលកំហុស​ ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដេីម្បីសុំទោសជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបានសន្យាថា ឈប់ប្រព្រឹត្តអំពើខុសឆ្គងដែលសង្គមស្អប់ខ្ពេីមបែបនេះទៀតហើយ​៕

Share this post

Post Comment