ក្រសួងសុខាភិបាលកាសថារកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន៤៤៦នាក់ ខណៈ ១៣០នាក់ជាសះស្បើយ

ក្រសួងសុខាភិបាលកាសថារកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន៤៤៦នាក់ ខណៈ ១៣០នាក់ជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៤៤៦នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន១៣០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន សកម្មជនហ្វេសប៊ុកកម្ពុជា ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៤៤៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមាន៖
*រាជធានីភ្នំពេញ៣៣១នាក់
*ខេត្តបន្ទាយមានជ័យ០១នាក់
*ខេត្តបាត់ដំបង០១នាក់
*ខេត្តកំពង់ចាម០១នាក់
*ខេត្តព្រៃវែង០១នាក់
*ខេត្តកំពង់ស្ពឺ០២នាក់ ខេត្តស្វាយរៀង០១នាក់
*ខេត្តតាកែវ០៥នាក់
*ខេត្តកណ្តាល២១នាក់
*ខេត្តព្រះសីហនុ៨២នាក់។
ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង១៣០នាក់វិញ គឺមាន៣នាក់ជាអ្នកដំណើរមកពីក្រៅប្រទេសនិងចំនួន១២៧នាក់ផ្សេងទៀត សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៨,១៩៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៧ ៦៤៨នាក់, អ្នកជាសះស្បើយចំនួន ២ ៩២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥ ២០៤នាក់, អ្នកស្លាប់ចំនួន ៥៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៦នាក់៕

Share this post

Post Comment