កម្លាំងសមត្ថកិច្ចឃាត់ខ្លួនលោកផ្កាយ២ ស៊ុ ពៅ និងវ៉ៃខ្នោះ ក្រោយពាក់ព័ន្ធការលួចដឹកជញ្ជូនជនជាតិចិន២៨នាក់ ល្មើសសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនលោកផ្កាយ២ ស៊ុ ពៅ និងវ៉ៃខ្នោះ ក្រោយពាក់ព័ន្ធការលួចដឹកជញ្ជូនជនជាតិចិន២៨នាក់ ល្មើសសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

ស្វាយរៀង៖ កម្លាំងសមត្ថកិច្ចក្រុងបាវិតខេត្តស្វាយរៀង បានឃាត់ខ្លួននិងវ៉ៃខ្នោះ លោកឧត្តមសេនីយ៍ទោ ស៊ុ ពៅ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទពាក់ព័ន្ធការលួចដឹកជញ្ជូនជនជាតិចិន២៨នាក់ ផ្គើនសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
លោកផ្កាយ២ ស៊ុ ពៅ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង៣និង២០ ទៀបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ TTP 1 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
គួរជម្រាបថា ឯកឧត្ដមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ ក៏បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ ក្រោយមន្ដ្រីយោធាជាន់ខ្ពស់រូបនេះ ត្រូវបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិនជិត៣០នាក់ ពីភ្នំពេញ ទៅស្វាយរៀង។
ដោយយោងតាមសារសំឡេងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ ថ្លែងថា «ចំពោះបុគ្គល ស៊ុ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»៕

Share this post

Post Comment