អភិបាលខេត្តកំពតជម្រុញឲ្យគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុកទាំង៨ ព្រមទាំងក្រុមប្រតិបត្តិសាខាបន្តខិតខំធ្វើសកម្មភាពការងារមនុស្សធម៌ឲ្យបានកាន់តែល្អប្រសើរនិងច្រើនជាងមុន

អភិបាលខេត្តកំពតជម្រុញឲ្យគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុកទាំង៨ ព្រមទាំងក្រុមប្រតិបត្តិសាខាបន្តខិតខំធ្វើសកម្មភាពការងារមនុស្សធម៌ឲ្យបានកាន់តែល្អប្រសើរនិងច្រើនជាងមុន

ខេត្តកំពត ៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាបានជម្រុញឲ្យគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុកទាំង៨ ព្រមទាំងក្រុមប្រតិបត្តិសាខាបន្តខិតខំធ្វើសកម្មភាពការងារមនុស្សធម៌ឲ្យបានកាន់តែល្អប្រសើរនិងច្រើនជាងមុន។
ការជម្រុញយ៉ាងដូច្នេះក្នុងឱឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខានាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២២ ខែមេសា ឆ្នាំ ២០២១នេះ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំត្រីមាសទី១ និងលើកផែនការអនុវត្តបន្ត ត្រីមាសទី២ ឆ្នាំ២០២១ និងរៀបចំលិខិតអំពាវនាវ ៨ឧសភា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពូឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងលោក លោកស្រី ប្រធានកិត្តិយស អនុសាខា ព្រមទាំងលោក លោកស្រីប្រធានគណៈកម្មាធិការ អនុសាខាក្រុង ស្រុកទាំង៨ មន្ត្រីប្រតិបត្តិសាខា សរុបប្រមាណ ៣៨រូប ក្នុងនោះស្រី្តចំនួន១០រូប។
នាឱកាសនោះ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំទាំងមូលប្រកបដោយក្តីនឹករលឹក ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក ទាំង៨ ព្រមទាំងក្រុមប្រតិបត្តិសាខា ដែលកន្លងមក បានធ្វើសកម្មភាពការងារមនុស្សបានយ៉ាងល្អប្រសើរ ឆ្លើយតបដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ហើយសូមបន្តខិតខំធ្វើសកម្មភាពការងារមនុស្សធម៌នេះឲ្យបានកាន់តែល្អប្រសើរនិងច្រើនជាងមុន៕

Share this post

Post Comment