ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ទទួលអំណោយពីសាខាគយ និងរដ្ឋាករខេត្ត ដើម្បីចែកជូនពលរដ្ឋកំពុងមានជីវភាពខ្វះខាត និងពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមលំនៅឋាន គ្រប់បណ្ដាក្រុងស្រុក

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ទទួលអំណោយពីសាខាគយ និងរដ្ឋាករខេត្ត ដើម្បីចែកជូនពលរដ្ឋកំពុងមានជីវភាពខ្វះខាត និងពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមលំនៅឋាន គ្រប់បណ្ដាក្រុងស្រុក

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយពីលោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋករខេត្តតាកែវដោយរួមមាន ទឹកសុទ្ធ១០០កេះ ទឹក្រូច ៨០កេះ និងម៉ាស់ ២កេះធំ ស្មើនឹង ៥០០០ម៉ាស់ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ទុកចែកជូនពលរដ្ឋកំពុងមានជីវភាពខ្វះខាត ក៏ដូចជាពលរដ្ឋកំពុងធ្វើចត្តាឡី ស័កតាមលំនៅឋាន គ្រប់បណ្ដាក្រុងស្រុក អំឡុង ពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតជាខ្លាំង។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាង ជ្រោលជ្រៅ ចំពោះ លោក កែវ វ៉ាន្នី និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលបានផ្តល់ជូនអំណោយ ជាគ្រឿងឧបភោគ បរិភោគទាំងនេះមករដ្ឋបាលខេត្ត ក្នុងស្ថានភាពដែលប្រទេសកម្ពុជា យើងកំពុងតែ ប្រយុទ្ធប្រឆាំង និងការពារទប់ស្កាត់ជំងឺកូវីដ-១៩នេះ។

ក្នុងឱកាសនោះ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា ក៏សូមប្រសិទ្ធពរជ័យ បវរសួរស្តី ជួបតែសុខសុភមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អ សូមប្រកបដោយ ពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Share this post

Post Comment