លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យពលរដ្ឋត្រូវ​តែ​រួម​គ្នា ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​ជំងឺ​កូ​វី​ដ១៩ ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​ជា​បនបន្តបន្ទាប់ក្នុងការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និងក្រុងតាខ្មៅខេត្តកណ្តាលរយៈពេល១៤​ថ្ងៃ 

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យពលរដ្ឋត្រូវ​តែ​រួម​គ្នា ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​ជំងឺ​កូ​វី​ដ១៩ ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​ជា​បនបន្តបន្ទាប់ក្នុងការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និងក្រុងតាខ្មៅខេត្តកណ្តាលរយៈពេល១៤​ថ្ងៃ 

ភ្នំពេញ៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​រាជធានី​ភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកចែកជូនប្រជាពលរដ្ឋ រស់នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន២,០០០គ្រួសារ ដែលកំពុងរងផលប៉ះពាលដោយសារជំងឺកូវីដ-១៩។ 

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​គិតគូរ​និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​បំផុត​ចំពោះសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ក្នុង​ដដំណាក់កាលវីរុសកូ​វី​ដ​-១៩​នេះ ដោយសម្ដេច​បាន​ចេញ​នូវ​សេចក្តីសម្រេច​ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិតឧបនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថា ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជា​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ គឺ ៣​កុំ​និង​៣​ការពារ​៖

*វិធានការ៣ការពារ៖

១-ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ

២-លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល

៣-រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ និង *វិធានការ ៣កុំ៖

១-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

២-កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

៣-កុំប៉ះពាល់គ្នា។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី បាន​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ មានការ​អត់ធ្មត់ ក្នុង​អំឡុងពេលនៃការបិទខ្ទប់នាពេលនេះ​ ដើម្បី​ចូលរួមទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ។

លោក​ជំទាវ​បញ្ជាក់​ផង​ដែរ​ថា៖​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅ​ក្នុង​ពេល​ដែល​យើង​បាន​ឆ្លង​វា​ហើយ គឺ​មិន​មាន​បងប្អូន​សាច់ញាតិ​ណា​មើលថែ​ទេ ហើយ​ពេល​ស្លាប់​ទៅ​ក៏​មិន​មាន​អ្នក​ទៅ​ធ្វើបុណ្យ​ដូច​កាលពី​មិន​ទាន់​មាន​កូ​វី​ដ​-១៩​ដែរ។ ដូច្នេះ​យើង​ទាំងអស់​គ្នា ត្រូវ​តែ​រួម​គ្នា ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​ជំងឺ​កូ​វី​ដ​-១៩​នេះ ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​ជា​បន្តបន្ទាប់​នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​រយៈពេល ១៤​ថ្ងៃ ។​ ក្នុង​រយៈពេល​​នេះ សូម​បងប្អូន​ទាំងអស់​អត់ធ្មត់ ក្រោយ​មានស្ថានភាពធូរស្បើយនៃការរីករាលដាល បើ​យើង​អាច​បិទ​ខ្ទប់​បាន​ជោគជ័យ បងប្អូន​ប្រជាពលរដ្ឋ​អាច​នឹង​ដើរហើរនិង​ប្រកប​របរ​រកស៊ី​ប្រចាំជីវិត​ដូច​ធម្មតា​ឡើង​វិញ​ហើយ​។

គួរជម្រាបថា ប្រជាពលរដ្ឋចំនួន២០០គ្រសារ ក្នុងចំណោម ២០០០ គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចកក្នុងមួយគ្រួសារទទួលបានអង្គរ២៥គក្រ, មី១កេសតូច ត្រីខ១យួរ ទឹកត្រី៦ដប និងទឹកសុីអុីវ៦ដប៕

Share this post

Post Comment