សម្តេចក្រឡាហោម ស ខេង បានឧបត្ថម្ភថវិកាចំនួន ៣៤៨,៣២០,០០០រៀល ដើម្បីលើកទឹកចិត្តកងកម្លាំងនគរបាល ដែលការពារតាមគោលដៅ អំឡុងបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

សម្តេចក្រឡាហោម ស ខេង បានឧបត្ថម្ភថវិកាចំនួន ៣៤៨,៣២០,០០០រៀល ដើម្បីលើកទឹកចិត្តកងកម្លាំងនគរបាល ដែលការពារតាមគោលដៅ អំឡុងបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានផ្តល់ថវិកាចំនួន ៣៤៨,៣២០,០០០រៀល ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុង ការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ។

យោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ផ្ញើទៅកាន់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន សកម្មជនហ្វេសប៊ុកកម្ពុជាទទួលបាន សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា «ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុង ការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ខ្ញុំសូមឧបត្ថម្ភនូវថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែរកន្លងមកហើយ»។

សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ ចាត់ចែងបែងចែកថវិកានេះជូនដល់កងកម្លាំង ដោយក្នុង០១នាក់ ទទួលបានថវិកាចំនួន ២៨០,០០០រៀល៕

សូមអានលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដូចខាងក្រោម៖

Share this post

Post Comment