ក្រសួងសាធារណការនិងដឹកជញ្ជូនចាប់រថយន្តដឹកលើសទម្ងន់ ចំនួន៧១៧គ្រឿង និងពិន័យជាថវិកាបាន ១,០៧៤,២៧១,០០០ រៀល ក្នុងត្រីមាសទីមួយ

ក្រសួងសាធារណការនិងដឹកជញ្ជូនចាប់រថយន្តដឹកលើសទម្ងន់ ចំនួន៧១៧គ្រឿង និងពិន័យជាថវិកាបាន ១,០៧៤,២៧១,០០០ រៀល ក្នុងត្រីមាសទីមួយ

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹងជញ្ជូន នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញពីរបាយការណ៍ពីការចាប់រថយន្តដឹកលើសទម្ងន់ ចំនួន ៧១៧ គ្រឿង និងពិន័យជាថវិកាបាន ១,០៧៤,២៧១,០០០ រៀល ក្នុងត្រីមាសទីមួយ គិតចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គិតចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្នុងត្រីមាសទីមួយ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ៧១៧ គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ១,០៧៤,២៧១,០០០ រៀល។

សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។

ទន្ទឹមនោះសូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវ ព្រមទាំងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនដឹកលើសទម្ងន់ ដើម្បីផ្លូវថ្នល់អាចប្រើប្រាស់បានយូរ ធ្វើដំណើរប្រកបនូវសុខសុវត្ថិភាព៕

Share this post

Post Comment