ថ្នាំគ្រាប់ លៀងហ៊័រ ឈៀវវឺនជាច្រើនគ្រាប់ត្រូវបានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រគល់ជូនរដ្ឋបាលស្រុកល្វាឯមដើម្បីចាត់ចែងប្រើប្រាស់ ឧបត្ថម្ភដល់មុខសញ្ញាចាំបាច់

ថ្នាំគ្រាប់ លៀងហ៊័រ ឈៀវវឺនជាច្រើនគ្រាប់ត្រូវបានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រគល់ជូនរដ្ឋបាលស្រុកល្វាឯមដើម្បីចាត់ចែងប្រើប្រាស់ ឧបត្ថម្ភដល់មុខសញ្ញាចាំបាច់

កណ្តាល៖ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកល្វាឯម បានទទួលថ្នាំគ្រាប់ លៀងហ៊័រ ឈៀវវឺន (Lianhua Quingwen) ជាច្រើនគ្រាប់ពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ​ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកណ្ដាល ទទួលបន្ទុកស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងគៀនស្វាយ ប្រគល់ជូនរដ្ឋបាលស្រុកល្វាឯមដើម្បីចាត់ចែងប្រើប្រាស់ ឧបត្ថម្ភដល់មុខសញ្ញាចាំបាច់។

នាឱកាសនោះ រដ្ឋបាលស្រុកល្វាឯម ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូន លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដដែលបានឧបត្ថម្ភថ្នាំគ្រាប់ លៀងហ៊័រ ឈៀវវឺន(Lianhua Quingwen)ជាច្រើនគ្រាប់(បន្ទះ) ដល់រដ្ឋបាលស្រុក ដើម្បីចាត់ចែង ប្រើប្រាស់ ឧបត្ថម្ភដល់មុខសញ្ញាចាំបាច់។

ជំនួសមុខរដ្ឋបាលស្រុក​ សូមគោរពជូនពរ ដល់លោកអគ្គបណ្ឌិតសភាចារ្យ លោកជំទាវ បុត្រាបុត្រី ព្រមទាំងក្រុមគ្រួសារ និងសហការី សូមសមប្រកបដោយសុខភាពល្អបូរិបូណ៌ ពលានុភាពខ្លាំងក្លា ប្រាជ្ញាឈ្លៀសវៃ សម្រេចបាន ជោគជ័យថ្មី ជាបន្តបន្ទាប់​ ក្នុងជួរថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជានិច្ចនិរន្តន៍។ ព្រមទាំងជួបប្រទះតែពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Share this post

Post Comment