រដ្ឋបាលខេត្តព្រៃវែងរៀបចំពិធីប្រគល់ ទទួល អគារមណ្ឌលសុខភាព និងសមិទិ្ធផលនានា ក្នុងឃុំជាច ស្រុកកំចាយមារ

រដ្ឋបាលខេត្តព្រៃវែងរៀបចំពិធីប្រគល់ ទទួល អគារមណ្ឌលសុខភាព និងសមិទិ្ធផលនានា ក្នុងឃុំជាច ស្រុកកំចាយមារ

ព្រៃវែង៖ លោក ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោក បណ្ឌិត វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកស្រី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួល​ អគារមណ្ឌលសុខភាព និងសមិទិ្ធផលនានា ក្នុងឃុំជាច ស្រុកកំចាយមារ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅទីតាំងបរិវេណសាលាឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

សូមបញ្ជាក់ថា អគារមណ្ឌលសុខភាពនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត វង សូត និងលោកស្រី ដែលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមបម្រើសេចក្តីត្រូវការក្នុងការបំពេញសេវាសុខាភិបាល ស្របពេលដែលរដ្ឋបាលខេត្តកំពុងប្រឈមនឹងការខ្វះអគារសម្រាប់ព្យាបាល ជំងឺកូវីដ-១៩ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីរាយនាពេលនេះ​ លោកអភិបាល​ខេត្ត​​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក បណ្ឌិត វង សូត និងលោកជំទាវដែលបានជួយកសាងអគារម្រាប់ព្យាបាលអ្នកជំងឺ ជូនដល់រដ្ឋបាលស្រុក និងបានប្រារព្ធពិធីប្រគល់ ទទួលនាពេលនេះ។

ជាថ្មីម្តងទៀត លោក ជា សុមេធី  អភិបាល​ខេត្ត​ ក៏សំនូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ហើយនៅពេលនេះ គឺជាពេលវេលាដែលយើងត្រូវមានសាមគ្គីភាពគ្នា ដោយមិនត្រូវមាក់ងាយ ឬរើសអើងគ្នានោះឡើយ ព្រោះវាជាការថែរក្សាអនាម័យសុខភាព អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ ធ្វើយ៉ាងណា កុំអោយឆ្លងមេរោគកូវីដ-១៩ អោយសោះ។ 

ជាថ្មីម្ដងទៀតលោកអភិបាល​ខេត្ត​​ ក៏បានសូមជូនពរលោកបណ្ឌិត​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនិតិសម្បាទា​  និងលោកស្រី ព្រមជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ កងកម្លាំងប្រដាប់អាវុធ ជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ៕

Share this post

Post Comment