លោក លី ច័ន្ទតុលា ៖ សប្បុរសជនទាំងអស់ មិនគួរទៅចុះចែកអំណោយដោយគ្មានការទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋានជាមុននោះទេ ព្រោះថា សកម្មភាពដែលមិនបានរៀបចំទុកឲ្យបានត្រឹមត្រូវ អាចធ្វើឲ្យមានការប្រមូលផ្តុំប្រឈមការឆ្លងរីករាលដាល 

លោក លី ច័ន្ទតុលា ៖ សប្បុរសជនទាំងអស់ មិនគួរទៅចុះចែកអំណោយដោយគ្មានការទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋានជាមុននោះទេ ព្រោះថា សកម្មភាពដែលមិនបានរៀបចំទុកឲ្យបានត្រឹមត្រូវ អាចធ្វើឲ្យមានការប្រមូលផ្តុំប្រឈមការឆ្លងរីករាលដាល 

ភ្នំពេញ៖ គិតតាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២១ មកដល់ថ្ងៃទី១៤ ខែឧសភាឆ្នាំ ២០២១នេះ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ឈីវ ភិរម្យ បានដុតដៃដុតជើងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ តាមរយៈការចុះចែកអំណោយជូនប្រជាពលរដ្ឋ និង កម្មករកម្មារនី រោងចក្រចំនួន ៣១១៩គ្រួសារ ដែលរស់នៅក្នុងភូមសាស្ត្រខ័ណ្ឌមានជ័យ និងដែលបាននិងកំពុងជួបការខ្វះខាតដោយសារការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ ។    

លោក លី ច័ន្ទតុលា បានបញ្ជាក់ថា អ្នកដែលជាសប្បុរសជនទាំងអស់ មិនគួរទៅចុះចែកអំណោយដោយគ្មានការទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋានជាមុននោះទេ ព្រោះថា សកម្មភាពដែលមិនបានរៀបចំទុកឲ្យបានត្រឹមត្រូវ អាចធ្វើឲ្យមានការប្រមូលផ្តុំ និង បន្ទាប់មកមានការឆ្លងរីករាលដាល នៅក្នុងចំណោមអ្នកដែលមកទទួលអំណោយនេះវិញទៀតផង។

នេះជាគំនិតផ្តួចផ្តើមមួយដែលជួយប្រជាពលរដ្ឋ ដែលបានជួបការខ្វះខាត ដោយសារការបិទខ្ទប់ ដែលជាវិធានការសំដៅដល់ការផ្តាច់ការរីករាលដាលនៃជំងឺកូវីដ ១៩។

ទឹកចិត្តសប្បរសដ៏មិនអាចកាត់ថ្លៃបានរបស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី១៣ រូបនេះ បានក្លាយជាគំរូមួយនៃសង្គមកម្ពុជា ដែលគ្រប់គ្នាគួរយកជាតម្រាប់តាម៕

Share this post

Post Comment