បុរស​វ័យ​៥២​ឆ្នាំ​ម្នាក់​ផឹក​ចំ​ស្រា​កាច​ទាត់​ធាក់​បងស្រី​បង្កើត​វ័យ​៧១​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​កោះធំ​ចាប់​វាស់​កម្ពស់​!!!

បុរស​វ័យ​៥២​ឆ្នាំ​ម្នាក់​ផឹក​ចំ​ស្រា​កាច​ទាត់​ធាក់​បងស្រី​បង្កើត​វ័យ​៧១​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​កោះធំ​ចាប់​វាស់​កម្ពស់​!!!

​កណ្តាល ៖ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​លើកដែក ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្ដាល​មាន​ករណី​អំពើហិង្សា​បាន​កើតឡើង​រវាង​បងប្អូន​បង្កើត​និង​គ្នា បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​ដល់​អ្នកស្រុក​និង​សមត្ថកិច្ច​ដោយ​ជនរងគ្រោះ​ភេទ​ស្រី មាន​អាយុ​ដល់​ទៅ​៧១​ឆ្នាំ រីឯ​ជនសង្ស័យ​មាន​អាយុ​៥២​ឆ្នាំ​។​

​ជនរងគ្រោះ​ឈ្មោះ អៃ គី​វ ភេទ​ស្រី អាយុ​៧១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​នៅៗ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ ។​ដោយឡែក​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ចប ពៅ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​នៅៗ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កម្មករ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹង​ថា​ជន​រង​គ្រោះ អៃ គី​វ និង​ជនសង្ស័យ ចប ពៅ គឺជា​បងប្អូន​បង្កើត​និង​គ្នា ហើយ​ឈ្មោះ ចប ពៅ កន្លងមក​តែងតែ​ផឹកស្រា​ស្រវឹងស្ទើ​តែ​រៀងរាល់ថ្ងៃ​។ រាល់ពេល​ដែល​ស្រវឹងស្រា ជនសង្ស័យ តែងតែ​រករឿង​ឈ្លោះ ជេរប្រមាថ ជនរងគ្រោះ ជា​បងស្រី តែ​ពុំ​ដែល​ប្រើ​ហិង្សា​វាយដំ​អ្វី​ទេ​។ លុះ​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦ និង​១០​នាទី ជនសង្ស័យ​បាន​មក​ពី​ធ្វើការ​ស៊ីឈ្នួល​គេ​វិញ​ក្នុង​សភាព​ស្រវឹងស្រា​ជោក​ខ្លួន ពេល​មកដល់​ផ្ទះ​ក៏​បាន​ទិញ​ស្រា​បៀរ​ចំនួន ០៦​កំប៉ុង ផឹក​ម្នាក់ឯង​ទៀត​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​នៅពេល​ផឹកស្រា​បណ្ដើរ​ក៏​បាន​និយាយ​ជេរប្រមាថ​ទៅ​លើ​បងស្រី​ដែល​នៅ​ដាំបាយ​ខាងក្រោម​ផ្ទះ​នោះ​បណ្ដើរ តែ​ជនរងគ្រោះ​ពុំ​បាន​តបត​អ្វី​ទេ​។ ក្រោយមក​ដោយសារ​តែ​ជនសង្ស័យ​នៅ​តែ​ជេរប្រមាថ​ដដែលៗ​ទើប​ធ្វើឲ្យ​ឈ្មោះ អៃ គី​វ បាន​និយាយ​តប​ថា​<<​អញ​ទ្រាំលែងបាន​ហើយ អ្ហែង​ជេរ​អញ​ពេញ​មួយ​ថ្ងៃ​ហើយ​>>​ភ្លាម​នោះ​ជនសង្ស័យ​ក៏​បាន​ស្ទុះ​ទៅ​ទាត់​ធាក់​ជនរងគ្រោះ ចំនួន ០៤​ជើង បណ្ដាល​ឲ្យ​ត្រូវរបួស​ត្រង់​ដៃ ភ្នែក​និង​ចំ​ទ្រូង ឃើញ​ដូច​នោះ​ជនរងគ្រោះ​ក៏​បាន​គេច​ចេញ​សំដៅ​ទៅ​ផ្ទះ​មេភូមិ​តែ​ម្ដង​។ លុះ​នៅ​រសៀល​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២០​ទើប​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​លើកដែក ។ ក្រោយពី​ទទួលបាន​បណ្ដឹង​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​លើក​ដែក​បាន​ចុះ​ធ្វើការ​ស្រាវ ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចប ពៅ មក​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​លើកដែក ដើម្បី​សួរនាំ​។

​ក្រោយ​ការសួរនាំ​រួច ឈ្មោះ ចប ពៅ បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ផឹកស្រា​ស្រវឹង​និង​បាន​ទាត់​ធាក់​បងស្រី​បង្កើត​ឈ្មោះ អៃ គី​វ ប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នាំ​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕
CFANews

Share this post

Post Comment