សមត្ថកិច្ច​ស្រុក​ពញាឮ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​!!!

សមត្ថកិច្ច​ស្រុក​ពញាឮ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​!!!

កណ្តាល​៖ ក្រោម​ការដឹកនាំ​និង​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ដួង តេង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​បានឲ្យ​កម្លាំង​ជំនាញ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដែក​ចុះ​ទៅ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ នា​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២០ ចំណុច​ផ្លូវ​បេតុង ចង្កេះភ្នំ​ព្រះ​រាជទ្រព្យ ភូមិ​ភ្នំ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​ដោយ​ជន​សង្សយ័​ឈ្មោះ យី សិទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​វាល​ថ្មី ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​ជន​សង្សយ័​ឈ្មោះ យី សិទ្ធ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មាន​ទីលំនៅ ភូមិ​វាល​ថ្មី ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម និង​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល​រយៈ​២​ឆ្នាំ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុតាង​បាន​រួម​មាន​៖​សារធាតុ​ញៀន មេតំ​ហ្វេ​តា​មីន​(ice) ចំនួន​០៣​កញ្ចប់​តូច ទម្ងន់ ១, ០៥ ក្រាម​,​ថង់​ផ្លា​ស្ទិក សម្រាប់​វេច​ខ្ចប់​មួយចំនួន​,​ទូរ​សព្ទ័​ដៃ ចំនួន​០២ គ្រឿង ម៉ាក Nokia ចុច​ពិល​,​ម៉ូតូ​ចំនួន​០១ គ្រឿង​ធន់​Honda CLick ផ្លាកលេខ ក្រ​.​ព្រះសីហនុ 1A3513​។​

​តាម​ការបង្ហាញ​ឲ្យដឹង​ពី​សមត្ថកិច្ច នៅ​ថ្ងៃកើតហេតុ​ខាង​លើ​កម្លាំង​ផ្នែក​ជំនាញ​បាន​ចុះ​ល្បាត​ត្រួតពិនិត្យ ជុំវិញ​ព្រះ​រាជទ្រព្យ​ឃុំ​ភ្នំ​បាត និង​ឃុំ​ផ្សារ​ដែក មាន​មហាជន​ល្អ​បាន​រាយ​ការណ៏ម​កម្លាំង​ជំនាញ​ថា ជន​សង្សយ័​ឈ្មោះ​ខាងលើ កំពង់បើក​ម៉ូតូ​ធ្វើ​សកម្មភាព​លក់​ថ្នាំញៀន នៅ​កន្លែងកើតហេតុ​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា​ក្រោយពី​ទទួល​ព័ត៌មាន​បាន​ភ្លាម កម្លាំង​ផ្នែក​ជំនាញ​សហការណ៏​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដែក បាន​ពួន​ស្ទាក់​ផ្លូវ​ដែល​ជន​សង្សយ័​ត្រូវ​ឆ្លងកាត់​យក​ថ្នាំញៀន​មក​លក់​អោយគេ ពេល​ជន​សង្សយ័​ឆ្លងកាត់​មកដល់ កម្លាំង​យើង​ក៏​បាន​ឃាត់ខ្លួន និង​ចាប់យក​វត្ថុតាង​បាន​ដូចខាងលើ ។​

​គួរ​ជម្រាប​ថា​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា នៅពេល​កើតហេតុ ពិតជា​បាន​យក​ថ្នាំញៀន​ទៅ​លក់​អោយ​គេ​នៅ​ម្តុំ​ភ្នំ​ព្រះ​ទ្រព្យ​ពិតមែន​ហើយ​ថ្នាំញៀន​ដែល​យក​មក​ធ្វើ​សកម្មភាព​នេះ គឺ​ទៅ​ទិញ​ពី​ឈ្មោះ កាក់ ភេទ​ប្រុស នៅ​ព្រៃ​ចេតិយ ក្រោយ​ភូមិ​ចេតិយ​ទ្រេត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕
​ដោយ​៖CFANews

 

Share this post

Post Comment