រថយន្ត​និង​ម៉ូតូ​ជល់​គ្នា​បណ្តាលឲ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​ម្នាក់​យ៉ាង​រន្ធត់​នៅ​ស្រុក​កៀនស្វាយ​!!!

កណ្តាល ៖ ឧបទ្ទវហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​និង​ម៉ូតូ​បណ្ដាល​ភាគី​ខាង​ម៉ូតូ​ស្លាប់​និង​រងរបួស​ធ្ងន់​ស្រាល​២​នាក់​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២០​នៅលើ​ផ្លូវជាតិ​លេខ​១ ក្នុង​គីឡូម៉ែត្រ​លេខ​៤១-៤២​ចំណុច ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​បើ​យោង​តាម​សមត្ថកិច្ច​ឲ្យដឹងថា​នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វ​កើតហេតុ​ខាងលើ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA DREAM125 ពណ៌​ខ្មៅ ប្រភេទ​ស្រី ផ្លាកលេខ ភ្នំពេញ 1GZ-6075 បើកបរ​ដោយ​ឈ្មោះ ងួន វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​បឹង​ផ្សោត ឃុំ​ពាម​មានជ័យ ស្រុក​ពាមរ៍ ខេត្ត​ព្រៃវែង រង​របួសស្រាល ដោយ​មាន​អ្នករួមដំណើរ​ចំនួន​០២​នាក់​ផ្សេង​ទៀត​៖១-​ឈ្នោះ ឡា ធារ៉ា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរប​ក្នុង​បន្ទប់ មាន​ទីលំនៅ​ភូមិ​បឹង​ផ្សោត​ជាមួយគ្នា​បាន​ស្លាប់​បាត់បង់​ជីវិត ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​សំរោង​ធំ​និង​២-​ឈ្មោះ អូន នី​តា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​មុខរបរ​កម្ម​ការី​នី​រោងចក្រ ដែល​បើ​កមាន​ទិស ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង តាម​ផ្លូវជាតិ​លេខ​១​។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹង​ទៀត​ថា​ពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក CANTER ពណ៌​ខៀវ ប្រភេទ​បែន ពាក់​ផ្លាកលេខ​គ្មាន​បើកបរ​ដោយ​មិន​ស្គាល​អត្តសញ្ញាណ​ដែល​តៃកុង​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ដោយ​បើកបរ​មាន​ទិសដៅ​ស្របគ្នា​ពី​ភ្នំពេញ​-​អ្នក​លឿង​។​

​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ប្រគល់​ឪពុក​យក​ទៅ​ធ្វើបុណ្យ​និង​អ្នករងរបួស​ស្រាល ឈ្មោះ ងួន វាសនា និង​ឈ្មោះ អូន នី​តា យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​សំរោង​ធំ​។ ចំពោះ​និង​រថយន្ត​និង​ម៉ូតូ​ខូចខាត​ត្រូវបាន​យក​មករក្ស​ទុក​ជា​ភស្តុ​ង​តាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​បន្ត​តាម​នីតិវិធី​។​

​តាម​ការសន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យដឹងថា​ករណី​នេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​បើក​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បើក​ក្នុង​ល្បឿន​លឿន​មិន​មើល​ស្ថានភាព​ផ្លូវ​មាន​ឧបសគ្គ​។​ដោយឡែក​រថយន្ត​បើកបរ​ខ្វះ​លក្ខណៈ​បច្ចេកទេស​ភ្លើងស្តុប​ភ្លឺ​ខាងឆ្វេង អត់​ភ្លឺ​ខាងស្តាំ ស៊ីញ៉ូ​ក្រោយ​ខាងឆ្វេង​អត់​ភ្លឺ ភ្លឺ​តែ​ខាងស្តាំ​និង​ពុំ​មាន​ផ្លាក​លេខ​ទៀតផង​៕​ដោយ​៖CFANews រថយន្ត​និង​ម៉ូតូ​ជល់​គ្នា​បណ្តាលឲ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​ម្នាក់​យ៉ាង​រន្ធត់​នៅ​ស្រុក​កៀនស្វាយ​!!!

​កណ្តាល​៖ ឧបទ្ទវហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​និង​ម៉ូតូ​បណ្ដាល​ភាគី​ខាង​ម៉ូតូ​ស្លាប់​និង​រងរបួស​ធ្ងន់​ស្រាល​២​នាក់​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២០​នៅលើ​ផ្លូវជាតិ​លេខ​១ ក្នុង​គីឡូម៉ែត្រ​លេខ​៤១-៤២​ចំណុច ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​បើ​យោង​តាម​សមត្ថកិច្ច​ឲ្យដឹងថា​នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វ​កើតហេតុ​ខាងលើ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA DREAM125 ពណ៌​ខ្មៅ ប្រភេទ​ស្រី ផ្លាកលេខ ភ្នំពេញ 1GZ-6075 បើកបរ​ដោយ​ឈ្មោះ ងួន វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​បឹង​ផ្សោត ឃុំ​ពាម​មានជ័យ ស្រុក​ពាមរ៍ ខេត្ត​ព្រៃវែង រង​របួសស្រាល ដោយ​មាន​អ្នករួមដំណើរ​ចំនួន​០២​នាក់​ផ្សេង​ទៀត​៖១-​ឈ្នោះ ឡា ធារ៉ា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរប​ក្នុង​បន្ទប់ មាន​ទីលំនៅ​ភូមិ​បឹង​ផ្សោត​ជាមួយគ្នា​បាន​ស្លាប់​បាត់បង់​ជីវិត ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​សំរោង​ធំ​និង​២-​ឈ្មោះ អូន នី​តា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​មុខរបរ​កម្ម​ការី​នី​រោងចក្រ ដែល​បើ​កមាន​ទិស ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង តាម​ផ្លូវជាតិ​លេខ​១​។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹង​ទៀត​ថា​ពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក CANTER ពណ៌​ខៀវ ប្រភេទ​បែន ពាក់​ផ្លាកលេខ​គ្មាន​បើកបរ​ដោយ​មិន​ស្គាល​អត្តសញ្ញាណ​ដែល​តៃកុង​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ដោយ​បើកបរ​មាន​ទិសដៅ​ស្របគ្នា​ពី​ភ្នំពេញ​-​អ្នក​លឿង​។​

​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ប្រគល់​ឪពុក​យក​ទៅ​ធ្វើបុណ្យ​និង​អ្នករងរបួស​ស្រាល ឈ្មោះ ងួន វាសនា និង​ឈ្មោះ អូន នី​តា យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​សំរោង​ធំ​។ ចំពោះ​និង​រថយន្ត​និង​ម៉ូតូ​ខូចខាត​ត្រូវបាន​យក​មករក្ស​ទុក​ជា​ភស្តុ​ង​តាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​បន្ត​តាម​នីតិវិធី​។​

​តាម​ការសន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យដឹងថា​ករណី​នេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​បើក​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បើក​ក្នុង​ល្បឿន​លឿន​មិន​មើល​ស្ថានភាព​ផ្លូវ​មាន​ឧបសគ្គ​។​ដោយឡែក​រថយន្ត​បើកបរ​ខ្វះ​លក្ខណៈ​បច្ចេកទេស​ភ្លើងស្តុប​ភ្លឺ​ខាងឆ្វេង អត់​ភ្លឺ​ខាងស្តាំ ស៊ីញ៉ូ​ក្រោយ​ខាងឆ្វេង​អត់​ភ្លឺ ភ្លឺ​តែ​ខាងស្តាំ​និង​ពុំ​មាន​ផ្លាក​លេខ​ទៀតផង​៕
​ដោយ​៖CFANews

Share this post

Post Comment