ស្ត្រី​កូន​៤​វ័យ​៣៣​ឆ្នាំ​លួច​ផិតក្បត់​ជាមួយ​សា​ហាយ​នាំគ្នា​មក​ក្រេប​ទឹកឃ្មុំ​នៅ​ផ្ទះសំណាក់​មហាលាភ ក្រុង​តាខ្មៅ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​!!!

ស្ត្រី​កូន​៤​វ័យ​៣៣​ឆ្នាំ​លួច​ផិតក្បត់​ជាមួយ​សា​ហាយ​នាំគ្នា​មក​ក្រេប​ទឹកឃ្មុំ​នៅ​ផ្ទះសំណាក់​មហាលាភ ក្រុង​តាខ្មៅ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​!!!

កណ្តាល​៖ ស្ត្រី​មាន​កូន​រហូតដល់​ទៅ​៤​នាក់​វ័យ​៣៣​ឆ្នាំ​និង​ប្រុស​សា​ហាយ​វ័យ​៣៤​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ក្រុង​តាខ្មៅ​ចុះ​ទៅ​បង្ក្រាប​ចាប់បាន​ហើយ​ពី​ករណី​អំពើ​ផិត​នៅ​ចំណុច​បន្ទប់​A២០ ផ្ទះសំណាក់​មហាលាភ ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២០​នេះ​។​

​ជនរងគ្រោះ​ដែល​ត្រូវជា​ប្ដី​ស្របច្បាប់​ឈ្មោះ សួស ចំរើន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន ភ្នំពេញ មុខរបរ​លក់ដូរ​បា​ន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ក្រុង​តាខ្មៅ​ឲ្យដឹងថា​គាត់​និង​ប្រពន្ធ​បាន​រៀបការ​អស់​រយៈពេល​១៤​ឆ្នាំ​មក​ហើយ​ដោយ​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ត្រឹមត្រូវ​នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១១ និង​មានកូន​៤​នាក់ ស្រី​១ ប្រុស​៣​។​ក៏ប៉ុន្តែ​មួយឆ្នាំ​ចុង​ក្រោយ​ជីវិត​ប្តី​ប្រពន្ធ​របស់​គាត់​រស់នៅ​មិន​ចុះសម្រុង​និង​គ្នា​សោះ តែងតែ​ឈ្លោះ​គ្នា​ជា​ញឹកញាប់​។​ជនរងគ្រោះ​បាន​បន្ត​ឲ្យដឹងទៀតថា​ដោយ​បាត់​ប្រពន្ធ​និង​រថយន្ត​របស់​គាត់​ខាង​មិនឃើញ​នៅផ្ទះ ក៏​បាន​តាម​រក​ឃើញ​ប្រពន្ធ​គាត់​និង​ប្រុស​សា​ហាយ បាន​ជិះ​រថយន្ត​នាំគ្នា​ចូលដេក​ផ្ទះសំណាក់​មហាលាភ​បន្ទប់​លេខ​A២០ រួច​គាត់​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​សំណាញ់​ឲ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្ដងថើ​ម្បី​ដោះស្រាយ​តាម​ច្បាប់​។​

​ជនល្មើស​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​មាន​៖
១-​ឈ្មោះ វ៉េ​ត អូន​តូច ភេទ​ស្រី អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ មុខរបរ​លក់ដូរ ដែល​ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​ខាងលើ​។​
២-​ឈ្មោះ ងួន វិឆ័យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤​សង្កាត់​មនោ​រម្យ ខណ្ឌ​7​មករា ភ្នំពេញ មុខរបរ​លក់ដូរ​ត្រូវជា​សា​ហាយ​ស្មន់​។ ចំពោះ​វត្ថុតាង​ចាប់យក​៖-​រថយន្ត​១​គ្រឿង​ម៉ាក Camary​ឆ្លាម ឆ្នាំ​1997 ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ​2M-0114​។​

​បើ​យោង​តាម​សមត្ថកិច្ច​ក្រុង​តាខ្មៅ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​ជន​រងគ្រោះ​និង​ប្រពន្ធ​បាន​រៀបការ​អស់​រយៈពេល​១៤​ឆ្នាំ​មកហើយ និង បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី​០៥/០៧/២០១១ ដោយ​ទទួល​បាន​កូន​៤​នាក់ ស្រី​១​ប្រុស​៣ ។ ក៏ប៉ុន្តែ​មួយឆ្នាំ​ចុងក្រោយ ជីវិត​ប្តី​ប្រពន្ធ​របស់​គាត់​រស់នៅ​មិន​ចុះសម្រុង​និង​ឈ្លោះ​គ្នា​ជា​ញឹកញាប់​។​

​ប្រភព​ពី​សមត្ថកិច្ច​ដ​ដែល​បាន​បញ្ជាក់​ទៀត​ថា​លុះ​មកដល់​ថ្ងៃ​កើតហេតុ​ខាងលើ ជនរងគ្រោះ​ដោយ​បាត់​ប្រពន្ធ​និង​រថយន្ត​របស់​គាត់​ខាងលើ​មិន​ឃើញ​នៅផ្ទះ ក៏​បាន​តាម​រក​ឃើញ​ប្រពន្ធ​គាត់​និង​ប្រុស​សា​ហាយ បាន​ជិះ​រថយន្ត​នាំគ្នា​ចូលដេក​ផ្ទះសំណាក់​មហាលាភ​បន្ទប់​លេខ​A២០ រួច​គាត់​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​សំណាញ់​ឲ្យ​ចាប់​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្តង ៕
​ដោយ ៖ CFANews

 

Share this post

Post Comment