​ម្ដងនេះ​សមត្ថកិច្ច​ចាប់បាន​ទាំង​មនុស្ស​ទាំង​មាន់​តែម្ដង​នៅ​ស្រុក​ស្អាង​!!!

​ម្ដងនេះ​សមត្ថកិច្ច​ចាប់បាន​ទាំង​មនុស្ស​ទាំង​មាន់​តែម្ដង​នៅ​ស្រុក​ស្អាង​!!!

កណ្តាល ៖ កម្លាំង​នគរបាល​ប៉ុស្គិ៍​ត្រើយ​ស្លានៅ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២០​នេះ​បាន​ចុះបង្ក្រាប​ករណី​លេងល្បែង​ជល់​មាន់​ស៊ីសង​ខុសច្បាប់​នៅ​ចំណុច​ចុង​ព្រែក​ឃ្លោក​ចម្ងាយ​ពី​ផ្លូវ​លេខ​១១០​ប្រវែង ភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​ក្របួច​បាន​ឈ្មោះ សេង រៀ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ព្រែកស្លែង ឃុំ​តា​លន់ ស្រុក​ស្អាង​ខេត្ត​កណ្តាល មុខរបរ​កសិករ​។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុតាង​ចាប់​បាន​រួម​មាន​៖​ម៉ូតូ​ចំនួន​០២​គ្រឿង ម៉ាក C125​ពណ៌​ខ្មៅ ស្លាក​លេខ 1AC5317 ម៉ាក់​គុប​ជ្រុង ពណ៌​ស ស្លាក​លេខ​គ្មាន​,​មាន់​ឈ្មោល​ចំនួន​០២​ក្បាល​,​កន្ត្រក់​សំរាប់​ដាក់​មាន់​ចំនួន​០១,​ខ្នាយ​ដែក​សំរាប់​រុំ​ជើង​មាន់​ចំនួន​០៤​ដើម​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹង​ថា​នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​កើត​ហេតុ​ខាងលើ​មាន​ប្រជា​ពលរដ្ឋ​ល្អ​រាយការណ៍​ថា​មាន​ករណី​ល្បែង​ជល់​មាន់​ខុស​ច្បាប់​នៅ​ចំនុចកើតហេតុ​ខាងលើ​ដែល​មាន​ចំងាយ​ប្រហែល​៤០០០​ម៉ែត្រ ភ្លាម​នោះ​កម្លាំង​នគរបាល​ប៉ុស្គិ៍​ត្រើយ​ស្លាបាន​ចុះ​ជិត​ដល់​ប្រហែល​១០០​ម៉ែត្រ​ដល់​កន្លែងកើតហេតុ ឃើញ​មាន​មនុស្ស​ប្រហែល​២០​នាក់​កំពុង ជល់​មាន់​បាន​រត់គេចខ្លួន កំលាំង​នគរបាល​ប៉ុស្គិ​បានរ​ត់​ដេញ​ពីក្រោយ​ឃាត់ខ្លួន​បាន ឈ្មោះ សេង រៀ និង​វត្ថុតាង​ខាងលើ​យក​មក​ប៉ុស្គិ៍​ដើម្បី​សួនាំ​និង​បញ្ជូន​ទៅ​អធិការនគរបាល​ស្រុក​ស្អាង​ចាត់ការ​តាម​នីតិវិធី​៕
​ដោយ ៖ CFANews

 

Share this post

Post Comment