​សឿង​មែន​, ​លោក​ទាហាន​ស័ក្តិ​៤​បាញ់​សម្លាប់​ប្រពន្ធ រួច​ប្រគល់​ខ្លួនឯង​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​!!!

​សឿង​មែន​, ​លោក​ទាហាន​ស័ក្តិ​៤​បាញ់​សម្លាប់​ប្រពន្ធ រួច​ប្រគល់​ខ្លួនឯង​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​!!!

កណ្តាល ៖ មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​ម្នាក់ បាន​បាញ់សម្លាប់​ប្រពន្ធ​របស់​ខ្លួន រួច​ហើយ​ដឹក​ស​ពពី​ភ្នំពេញ រហូតដល់​ខេត្ត​កណ្តាល ហើយ​ហៅ​សមត្ថកិច្ច​មក​ឃាត់ខ្លួន​តែម្តង ដោយ​មិន​បាន​រត់គេច​នោះ​ឡើយ​នៅ​រសៀល​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២០​នេះ​។ ​នេះ​បើ​យោង​តាម​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ឲ្យដឹង​មុន​នេះ​បន្តិច​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ក្រោយពេល​បាញ់សម្លាប់​ភរិយា​នៅក្នុង​រថយន្ត​ហើយ​នោះ បុរស​ជា​ប្តី​បាន​ដឹកសព​ភរិយា​ពី​កន្លែងកើតហេតុ ទៅកាន់​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល​។ ពេល​ទៅដល់​ចំណុច​នេះ បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ឱ្យ​មក​ឃាត់ខ្លួន​តែម្តង​។​លោកស្នងការ​បាន​បន្ត​ថា​ហេតុការណ៍​ឃាតកម្ម បាន​កើតឡើង​នៅ​តាម​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សង្ស័យ​ជា​ឃាតក​មានឈ្មោះ គឹម សារី អាយុ ៥៨​ឆ្នាំ ជា​មន្ត្រី​យោធា នៃ​ក្រសួង​ការពារជាតិ​។ រីឯ​ជនរងគ្រោះ​ជា​ភរិយា​មាន ឈ្មោះ សោម សា​រៀប អាយុ​៥០​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ស្នង​ការមិនទាន់ប្រាប់​ពី​មូលហេតុ​នាំឱ្យ​មាន​កា​រ​បាញ់​សម្លាប់​នេះឡើយ​។ តែ​ប្រភព​បាន​អះអាងថា មុនពេល​កើតហេតុ មាន​ការជជែក​គ្នា ដែល​អាច​កើត​ពី​ការ​អន់ចិត្ត​រឿង​ប្រច័ណ្ឌ ហើយ​ប្រពន្ធ​ប្រតាយប្រតប់ ប៉ៈ​កាំភ្លើង​ដែល​បញ្ចូល​គ្រាប់​រួច ក៏​បណ្តាលឱ្យ​ផ្ទុះ​ត្រូវស្លាប់​តែម្តង​។​

​លោក​ឧត្ដម​សេនិយ៍​ត្រី​ស្នងការ​ខេត្ត​កណ្តាល​បានឱ្យដឹងថា ដោយសារ​តែ​រឿងហេតុ​នេះ​កើតឡើង​នៅ​រាជធានី​ភ្នំពេញ​។​ដូច្នេះ​ជនសង្ស័យ​ត្រូវបាន​ប្រគល់​មក​សមត្ថ​កិច្ច​នៅ​រាជធានី​ភ្នំពេញ​ជា​អ្នករៀបចំ​ចាត់ចែង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុល​ការ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់ ៕
​ដោយ ៖ CFANew

Share this post

Post Comment