​កុមារី​អាយុ​៨​ឆ្នាំ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ស្រុក​ខ្សាច់កណ្តាល​!!!

​កុមារី​អាយុ​៨​ឆ្នាំ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ស្រុក​ខ្សាច់កណ្តាល​!!!

កណ្តាល ៖ ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២០ ចំណុច​កោះ​ខ្សាច់​មាត់ទន្លេ​មេ​ង្គ​ភូមិ​លើ ឃុំ​កោះ​ចូ​រ៉ាម ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​មាន​ករណី​កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ កុមារី​ជនរងគ្រោះ​ឈ្មោះ ពៅ ដា​លី​ស ភេទ​ស្រី អាយុ​៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​លើ ឃុំ​កោះ​ចូ​រ៉ាម ស្រុក​ខ្សាច់កណ្ដាល​ខេត្ត​កណ្ដាល​។

​មាន​ឪពុក​ឈ្មោះ ឃុន ពៅ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​លើ​ឃុំ កោះ​ចូ​រ៉ាម ស្រុក ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​និង​ម្ដាយ​ឈ្មោះ ឡី នួន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​លើ ឃុំ​កោះ​ចូ​រ៉ាម ស្រុក ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ។

​តាម​សមត្ថកិច្ច​បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៤០​នាទី ឈ្មោះ គាំ សីហា​ភេទ ប្រុស អាយុ ១៤​ឆ្នាំ បាន​ជិះ​ម៉ូតូឌុប ឈ្មោះ ពៅ ដាលីន ជា​បងប្អូន​ជីដូន​មួយ​និង​គ្នា ចេញពីផ្ទះ​ទៅ​លេង​នៅ​ចំនុច​កោះ​ខ្សាច់ ភូមិ​លើ ឃុំ កោះ​ចូ​រ៉ាម ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។ ពេល​ទៅ​ដល់​ឈ្មោះ ពៅ ដា​លី​ស បាន​បបួល​ឈ្មោះ គាំ សីហា មុជ​ទឹកទន្លេ បន្ទាប់មក​អ្នក​ទាំង​ពីរ​បាន​ដើរ​ចុះ​ទៅ​មុជទឹក​ទាំង​ពីរ​នាក់​។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​រហូត​ដល់​វេលា​ម៉ោង​១៧​និង​២០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល អ្នក​ទាំង​ពីរ​ក៏​រអិល​ជើង​ធ្លាក់​ចូល​អន្លង់​ទឹក​ជ្រៅ ពេល​នោះ​អ្នក​ទាំង​ពីរ​ក៏​លង់ទឹក​ហេ​ី​យ​ស្រវេ​ស្រវា​ឲ្យគេ​ជួយ ឃើញ​ដូចនេះ​អ្នក​ទៅ​លេង​ទឹក​នៅ​ជិត​នោះ​មិន​ស្គាល់​ឈ្មោះ​បាន​ទៅ​ជួយ​ឈ្មោះ គាំ សីហា ស្រង់​មក​លើ​គោក ចំណែក​ឈ្មោះ ពៅ ដាលីន បាន​លង់​លិច​ទៅ​ក្នុង​ទឹក​បាត់​ជួយ​មិន​ទាន់​ទេ​។ បន្ទាប់មក​ឈ្មោះ គាំ សីហា បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ប្រាប់​ក្រុមគ្រួសារ ហើយ​អ្នកជិតខាង​ជាច្រើន​នាក់​បាន​ចុះ​ទៅ​ជួយ​រាវរក​ជនរងគ្រោះ ។​ដល់​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ដដែល ទើប​រក​ឃើញ​ជនរងគ្រោះ​ហើយ​ក្រុម​គ្រួសារ​បាន​យក​ទៅ​មន្ទីរពេទ្យ តែ​ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​។​

​ភ្លាម​នោះ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ផ្នែក​ជំនាញ​ពិនិត្យ​ហេតុ​ស្រុក​ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ គ្រួសារ​សព បាន​ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់ ឃើញ​សាកសព​មាន​សភាព​ពោះ​ប៉ោង មាន​ទឹក​ហូរ​ចេញ​តាម​មាត់ ក្រៅពី​នេះ​ពុំ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ទេ​។​ដោយ​បញ្ជាក់​ជនរងគ្រោះ​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន​។​

​ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួច​រាល់​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​សព​ធ្វើ​បុណ្យ​ប្រពៃណី​។​ដោយ ៖ CFANews

 

Share this post

Post Comment