ធ្លាប់​ជួញដូរ​គ្រឿងញៀន​២​ឆ្នាំ​យ៉ាង​រលូន បែរជា​មក​អស់លក្ខណ៍​ត្រូវ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ក្របួច​បាន​!!!

ធ្លាប់​ជួញដូរ​គ្រឿងញៀន​២​ឆ្នាំ​យ៉ាង​រលូន បែរជា​មក​អស់លក្ខណ៍​ត្រូវ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ក្របួច​បាន​!!!

​កណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​ស្រុក​កៀនស្វាយ​បាន​ធ្វើ​ការបង្ក្រាប​បាន​អ្នកជួញដូ​រគ្រឿង​ម្នាក់​បាន​ដោយ​ជោគជ័យ​នៅ​ចំណុច​ក្នុង​ភូមិ​កណ្តាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ដែល​ជនសង្ស័យ​ឈ្មោះ ឈ្មោះ សែម រ៉ា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល រួមជាមួយ​វត្ថុតាង​ម៉ា​សុិន​ឆក់​ត្រី​០១​គ្រឿង​,​សម្ភារៈ​សំរាប់ វ៉ិ​ច​ខ្ចប់​មួយចំនួន​,​ម៉ូតូ​មួយ​គ្រឿង​ម៉ាក C R F ពណ៍​ក្រហម​លាយ ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FX-5281,​ទូរ​ស​ព្ឌ័ដៃ​០១​គ្រឿង​ម៉ាក​Oppo​និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់​តូច​។​

​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​នុង​៣០​នាទី​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ទាយ​ដែក​សហការ​ជា​មួយ​កំលាំង​ផ្នែក​ប្រឆាំង​បទ​ល្មេី​ស​គ្រឿ​ញៀន​ស្រុក​កៀនស្វាយ​ធ្វើ​ការ ល្បាត​នៅក្នុង​ភូមិសាស្ដ្រ​ឃុំ​បន្ទាយដែក ក៏​បានឃេ​ី​ញ​ឈ្មោះ សែម រ៉ា ភេទ​ប្រុស ជា​មុខសញ្ញា​ជួញដូរ ជិះ​ម៉ូតូ C.R.X ពណ៍​ក្រហម​.​ស ផ្លាក់លេខ ភ្នំពេញ​1FX-5281 សំដៅ មក​កន្លែង​មាត់​ស្ទឹង ដោយ​មាន​បាវ​នៅ​ពីក្រោយ​ភ្លាម​នោះ​កម្លាំង​សមត្តកិច្ច​ឃើញ​ក៍៏​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​ចាប់​ឆែកឆេរ​ក្នុង​បាវ​នោះ​រក​ឃើញ​មាន ម៉ា​សុិន​សំរាប់ឆ​ក់ត្រី​០១​គ្រឿង និង​សម្ភារៈ​សំរាប់ វ៉ិ​ច​ខ្ចប់​មួយចំនួន​។

​ប្រភព​ដដែល​បាន​បន្តទៀតថា​នៅ​ចំពោះមុខ​សមត្តកិច្ច​ជន សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​: សម្ភារៈ​វេច​ខ្ចប់​ខាងលើ ពិត​ជា​របស់​ខ្លួន​ពិតប្រាកដ​មែន​ហើយ​ខ្លួន​ពិតជា​ធ្លាប់​បាន​លក់​ថ្នាំញៀន​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ​ដោយ​ទិញ​ម្តងៗ​តម្លៃ​៣០០,០០០​រៀល​ពី​មនុស្ស​ប្រុស​ម្នាក់ មិន​ស្គាល់​ឈ្មោះ​ន​ភ​ចក្រ​អង្រែ​រលើ​ក្រុងភ្នំពេញ​។​

​គួរ​ជម្រាប​ថា​ក្រោយពី​សមត្ថកិច្ច​សាកសួរ​រួច ក៏​បញ្ជូន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​មក​កាន់​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ដោយ​៖CFANews

Share this post

Post Comment