ថា​លុបៗ លុប​មែន​, ​អាជ្ញាប័ណ្ណ​គេហទំព័រ​ចក្រ​វា​ឡ​ត្រូវបាន​ក្រសួង​ព័ត៌មាន​សម្រេច​លុបចោល​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​!!!

ថា​លុបៗ លុប​មែន​, ​អាជ្ញាប័ណ្ណ​គេហទំព័រ​ចក្រ​វា​ឡ​ត្រូវបាន​ក្រសួង​ព័ត៌មាន​សម្រេច​លុបចោល​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​!!!

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២០​នេះ បាន​ចេញប្រកាស លុបចោល​អជ្ញាប័ណ្ណរ​បស់​គេហទំព័រ ចក្រ​វា​ឡ ធី​វី​អន​ឡាញ ដោយ​ម្ចាស់​អាជ្ញាប័ណ្ណ បានធ្វើ​សកម្មភាព​យក​ព័ត៌មាន និង​ផ្សព្វផ្សាយ​ព័ត៌មាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ ខាង​ផ្នែក​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន នាំឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បាន​បំពាន​លើ​កិច្ចសន្យា​ជាមួយ​ក្រសួង​ព័ត៌មាន​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​លុប​ប្រកាស​លេខ​២៨៣ ព​.​ម​ប្រក ចុះ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៧ របស់​ក្រសួង​ព័ត៌មាន ដែល អនុញ្ញាតឱ្យ​លោក ចាន់ ឫទ្ធី បើក​គេហទំព័រ​ឈ្មោះ ចក្រ​វា​ឡ ធី​វី​អន​ឡាញ www.ckvtvonline.com ដោយ​ម្ចាស់​អាជ្ញា​បណ្ណ​បានធ្វើ​សកម្មភាព​យក​ព័ត៌មាន និង​ផ្សព្វផ្សាយ​ព័ត៌មាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ ខាង​ផ្នែក​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នាំឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បាន​បំពាន​លើ កិច្ចសន្យា​ជាមួយ​ក្រសួង​ព័ត៌មាន​។​

​គួរ​ជម្រាប​ថា ក្រសួង​ព័ត៌មាន​សម្រេច​លុបចោល​អាជ្ញាប័ណ្ណ​នេះ​ធ្វើឡើង បន្ទាប់​ម្ចាស់​គេហទំព័រ ចក្រ​វា​ឡ ធី​វី​អន​ឡាញ បាន​ផ្សាយ​ព័ត៌មាន​ចំនួន ដែល​ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំងពីម​ហាជន និង​ធ្លាប់​ត្រូវបាន​ក្រសួង​ព័ត៌មាន កោះហៅ​ទៅ​អប់រំ​ផង​ដែរ​៕​ដោយ​៖CFAnews

Share this post

Post Comment