​បុរស​ម្នាក់​បាន​យក​ម៉ូ​ទ័រទៅ​បូម​ទឹកនៅមាត់​ទន្លេ​ក្រោយ​ផ្ទះ​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គីសនី​ឆក់​ស្លាប់​ខណៈ​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​!!!

​បុរស​ម្នាក់​បាន​យក​ម៉ូ​ទ័រទៅ​បូម​ទឹកនៅមាត់​ទន្លេ​ក្រោយ​ផ្ទះ​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គីសនី​ឆក់​ស្លាប់​ខណៈ​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​!!!

កណ្តាល ៖ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២០​នេះ មាន​ករណី​ឆក់​ចរន្ត​អគ្គីសនី​បណ្តាលឲ្យ​ស្លាប់ នៅ​ចំណុច​មាត់ទន្លេ​ក្រោយ​ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែកក្ដី ឃុំ​ព្រែកតាទែន ស្រុក ពញាឮ ខេត្ត​កណ្តាល​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​មានឈ្មោះ សៀង ភារម្យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ព្រែកក្ដី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល​បាន​ឆក់​ចរន្តអគ្គិសនី​ម៉ូទ័រ​បូមទឹក​បណ្ដាលឲ្យ​ស្លាប់​ខណៈ​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​ចំពោះ​វត្ថុតាង​មាន​ម៉ូទ័រ​បូមទឹក​ម៉ា​កដាយ​យ៉ូ​(DAIYO)​ជា​ប្រភេទ​ម៉ូទ័រ​ទម្លាក់​ក្នុង​ទឹក​ចំនួន​០១​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដដែល​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​តាម​ការបំភ្លឺ​របស់​ឈ្មោះ លួ​ន ចាន់ ភេទ​ស្រី អាយុ ២៩​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​បាន​បំភ្លឺថា​៖​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​យក​ម៉ូទ័រ​បូមទឹក​ពី​ផ្ទះ​ទៅ​មាត់​ទន្លេ​ក្រោយ​ផ្ទះ​ដើម្បី​បូមទឹក​យកមក​ប្រើប្រាស់​ពេល​រៀបចំ​រួច​ក៏​បាន​បូមទឹក​ដាក់​ពាង​នៅមុខ​ផ្ទះ​ដោយ​ឃើញ​ទឹក​មាន​សភាព​ល្អក់​ពេក​ជនរងគ្រោះ​ក៏​បាន​ប្រាប់​ប្រពន្ធ​ថា​ទឹក​ល្អក់​ណាស់​ប្រើ​មិន​កើត​ទេ ខ្ញុំ​ចុះ​ទៅ​កន្លែង​ដាក់​ម៉ូទ័​របូម​ម្ដងទៀត​ដើម្បី​យក​ម៉ូទ័​រដាក់កន្លែង​ជ្រៅ​។ ប្រភព​ដដែល​បាន​បន្តទៀតថា​លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ដោយ​បាត់​ប្ដី​យូរ​ពេក​បាន​ដើរ​រក​មើល​តែរ​ក​ពុំ​ឃើញ​ក៏​នាំគ្នា​ចុះ​ទៅ​មាត់ទន្លេ​កន្លែងកើតហេតុ​ក៏​បាន​ឃើញ​ជនរងគ្រោះ​ឆក់​ចរន្ត​អគ្គីសនី​ជាប់​ជាមួយ​ម៉ូទ័រ​បូមទឹក ហើយ​បាន​ស្រែក​ហៅ​ក្រុម​គ្រួសារ​និង​អ្នកជិតខាង​ឲ្យជួយ​ជនរងគ្រោះ ភ្លាម​នោះ​ក្រុម គ្រួសារ​របស់​ជនរងគ្រោះ​បាន​យក​ឡាន​ផ្ទាល់ខ្លួន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ តែ​ដឹក​បាន​ពាក់កណ្ដាល​ផ្លូវ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកតាទែន​។​

​ក្រោយ​មក​កម្លាំង​ជំនាញ​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែកតាទែន ដោយ​មាន​ការចូលរួម​ពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការ​ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់​ឃើញថា​៖​សាកសព មាន​ស្នាម​ឆក់​រលាត់ស្បែក នៅលើ​គល់​ម្រាម​ចង្អុលដៃ​ខាងឆ្វេង ប្រវែង​០៣​សង់ទីម៉ែត្រ​។​និង​មិន​មាន​ស្លាកស្នាម​អ្វី​គួរកត់សំគាល់​ឡើយ​។​

​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានឲ្យដឹង​ថា​សាកសព​ស្លាប់​ដោយសារ​ឆក់​ចរន្ត​អគ្គីសនី​ពិតប្រាកដ​មែន​និង​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖Cfanews

Share this post

Post Comment